គេតែងតែនិយាយថា ការប្រច័ណ្នតែងតែកើតឡើង ដោយសារតែការស្រឡាញ់ ចុះបើសិនជាប្រច័ណ្ន ខ្លាំងពេក ដល់ថ្នាក់ក្លាយទៅជាអំពើរឃាតកម្ម នោះ តើស្នេហានេះនឹងក្លាយជាស្នេហាអ្វីទៅ ?

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីៗ ប៉ូលិសបានឃាត់ខ្លួនយុវជន ជំទង់ម្នាក់ឈ្មោះ Elliot Turner អាយុ ២០​ ពីបទមនុស្សឃាត បន្ទាប់ពីរូបគេបាន ច្របាច់ក មិត្តស្រីរបស់គេ ឈ្មោះ Emily អាយុ ១៧ ឆ្នាំស្លាប់ នៅឯផ្ទះរបស់ខ្លួន នៅឯ Bournemouth ប្រទេស New Zealand ។ គួរបញ្ជាក់ផងដែរថា អាណាព្យាបាលរបស់ Elliot ក៏អាចប្រឈមមុខនឹង តុលាការផងដែរ ដោយសារតែពួកគេបាន លាក់សាកសពហើយនិង​ បានជួយទិញសំបុត្រយន្តហោះអោយ Elliot ភាសខ្លួនទៅប្រទេសអាមេរិច ក៏ប៉ុន្តែដោយសារតែអាណាព្យាបាលរបស់ Emily បានដឹងរឿងពួកគេបាន ប្តឹងអោយប៉ូលិស ស្ទាក់ឃាត់ខ្លួន Elliot នៅឯព្រលានយន្តហោះ។ បន្ទាប់ពីបានសួរចម្លើយអស់រយៈ ២ ម៉ោងទើប Elliot ប្រាប់ថា ខ្លួនបានសម្លាប់នាងដោយសារតែ នាងតែងតែនិយាយរកបុរសឯទៀត ដែលជាមិត្តរួមថ្នាក់ជាមួយនាង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីឃាតកម្មនេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]