តើនេះជាប្រាសាទ បុរាណសម្រាប់ ដើរលេងកំសាន្ដមែនទេ? ជាច្រើនទសវត្សណាស់មកហើយ មានសំលេងប្លែកៗ ខ្មោចឆ្កែ និងព្រលឹងជាច្រើន​ត្រូវ បានគេធ្វើការរាយការណ៍ តែចំពោះភស្ដុតាងច្បាស់លាស់នៃរឿង ទាំងអស់នេះត្រូវបានគេរកមិនឃើញនោះទេ។​ ក្នុងអំឡុងឆ្នាំ ២០០១ មានអ្នកវិទ្យាសាស្រ្ដដ៏ឆ្នើម ម្នាក់បានចាប់ផ្ដើមធ្វើការស៊ើបអង្កេត ទៅលើសកម្មភាពទាំងអស់នេះ។ ក្នុងរយៈពេល១០ថ្ងៃ ការអង្កេតទៅលើប្រាសាទ Edinburgh ដែលមានវ័យចំណាស់ ៩០០ឆ្នាំរបស់ Scottish នេះ ធ្វើឲ្យអ្នកវិទ្យាសាស្រ្ដមានការភ្ញាក់ផ្អើលជា ខ្លាំងដោយសាតែសំលេង ពន្លឺ និងភាពអស្ចារ្យផេ្សងៗទៀត។  រឿងទាំងនេះត្រូវបានគេធ្វើការវិភាគ និងសន្និដ្ឋាន ដូចជាឯកសារបុរាណដែល គេបានបន្សល់ទុក ដូចជា ស្រមោល ឬការមិនមើលឃើញអ្វីមួយច្បាស់លាស់ និងមានភាពអាថ៌កំបាំងជាច្រើន។ តើប្រិយមិត្ដជឿទេ ថានឹងមានព្រលឹង ខ្មោច និងសំលេងនៅក្នុងប្រាសាទនេះ?

Prepared by Ma , Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]