សម្រាប់ស្ដ្រីមួយចំនួនដែលមាន អាយុចាប់ផ្ដើមពី ៥០ឆ្នាំឡើងទៅ នោះនឹងនៅផ្ទះមើលថែកូនចៅ  ឬធ្វើកិច្ចការផ្ទះ។ តែសម្រាប់ស្ដ្រីជនជាតិជប៉ុនម្នាក់ដែលមាន ឈ្មោះ Tamae Watanabe និងអាយុ៧៣ឆ្នាំ បានឡើងទៅលើភ្នំ Everest ក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃសៅរ៍នេះទៅវិញ។ ដោយសារមូលហេតុនេះហើយ ទើបធ្វើឲ្យគេកត់ត្រាទុកថា​ គាត់គឺជាស្រ្ដីដែលចាស់ជាងគេ  ក្នុងការឡើងភ្នំដែលខ្ពស់ជាងគេ នៅលើពិភពលោក។ គាត់បានឡើងទៅដល់ភ្នំនេះ ក្នុងកំពស់ ៨,៨៥០ ម៉ែត្រ ដែលស្មើនឹង ២៩,០៣៥ ហ្វូត។ គាត់ធ្លាប់បានឡើងភ្នំម្ដងមកហើយ កាលពីឆ្នាំ២០០២ ក្នុងអាយុ៦៣ឆ្នាំ ហើយក៏ក្លាយជាអ្នកឡើងភ្នំដែលចាស់ ជាងគេដែរ។ គាត់បានឈប់សម្រាក ក្នុងការឡើងភ្នំអស់ រយៈពេលមួយទសវត្ស តែឥលូវគាត់ចាប់ម្ដងទៀតហើយ៕

រៀបចំដោយ Ma

Khmerload


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]