ការប្រកួតបាល់ទាត់ Premier League របស់ចក្រភពអង់គ្លេស សប្តាហ៍ទី ៣០ ចំនួន ៨ ប្រកួត បានបញ្ចប់ទៅកាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ ដោយក្រុមភ្ញៀវកំពូលតារាង តោខៀវ Chelsea បានបរាជ័យក្រោមថ្វីជើង របស់ក្រុមម្ចាស់ផ្ទះ Aston Villa ទៅវិញ។

Aston Villa 1 – 0 Chelsea

ជាមួយនឹងទស្សនិកជនប្រមាណជា ៤០ ០០០ នាក់នាកីឡាដ្ឋាន Villa Park របស់ក្រុមម្ចាស់ផ្ទះ Aston Villa ពិតជាមិនធ្វើអោយអ្នកគាំទ្រ ខូចទឹកចិត្តនោះទេ ពោលគឺបានយកឈ្នះក្រុមខ្លាំង ដែលជាក្រុមកំពូលតារាង តោខៀវ Chelsea ដោយលទ្ធផល ១ទល់នឹង០។

វាមិនមែនជារឿងងាយស្រួលនោះទេ ដែលក្រុមភ្ញៀវតោខៀវ Chelsea ទទួលបានកាតក្រហម ២ ពោលគឺកីឡាករ Willian ទទួលបានកាតក្រហម នៅនាទីទី ៦៨ និងកីឡាករ Ramires នៅនាទីទី ៩០ + ៤។

ដោយសារតែការមានប្រៀបកីឡាករ ទើបក្រុមម្ចាស់ផ្ទះ បានធ្វើការវាយសម្រុកយ៉ាងខ្លាំង រហូតអាចបំប៉ោងសំណាញ់ទី របស់ក្រុមភ្ញៀវ នៅនាទីទី ៨២ ជិតចប់ការប្រកួត ដោយថ្វីជើងរបស់កីឡាករ Delph សញ្ជាតិអង់គ្លេស។


ការបរាជ័យនេះ មិនមានផលប៉ះពាល់ធំដុំដល់តោខៀវ Chelsea នោះទេ ពោលគឺតោខៀវ Chelsea បន្តនាំមុខកំពូលតារាង ដោយមាន ៦៦ ពិន្ទុ ខណៈ Aston Villa បានឡើងមកឈរនៅលេខរៀងទី ១០ មាន ៣៤ ពិន្ទុ។

*** វីដេអូ ***

 

តារាងលទ្ធផល


តារាងចំណាត់ថ្នាក់


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]