ពិភពលោក៖ តាមការសើុបអង្កេតដែល អាចទៅរួចរបស់ប៉ូលីស បានឲ្យដឹងថា អ្នកបើកយន្ដហោះ នៃជើងហោះហើរ MH370 ដែលបានបាត់ខ្លួននេះ គឺជាការការប្លន់ដោយខ្លួនឯង ដោយសារតែការប្រឆាំងទៅនឹង នយោបាយ។ 

តាមរយៈការសិក្សាររបស់ គេហទំព័រឌេលីម៉ែល បានឲ្យដឹងថា អ្នកបើកយន្ដហោះ Zaharie Ahmad Shah មានភាពងប់ងុលយ៉ាងខ្លាំង ក្នុងការគាំទ្រ លោក Anwar Ibrahim ដែលជាលោកគឺជាអ្នកប្រឆាំងទៅនឹង អ្នកដឹកនាំរបស់ម៉ាឡេស៊ី។ ក៏ដូចជាប្រហែលជាមួយម៉ោងមុន នឹងធ្វើការហោះហើរពីកូឡាឡាំពួរ អ្នកបើកយន្ដហោះវ័យ ៥៣ឆ្នាំនេះ បានចូលរួមជំនុំជម្រះក្តី ដ៏ចម្រូងចម្រាសមួយ ដែលលោក Anwar Ibrahim ត្រូវជាប់គុក ៥ឆ្នាំ។ 

ជាមួយគ្នានោះ តាមប្រភពរបស់ប៉ូលីស បានធ្វើការបញ្ជាក់ថា Zaharie Ahmad Shah ពិតជា សកម្មជននៃនយោបាយ ដែលមានអារម្មណ៍ ភ័យខ្លាចទៅនឹង កាសម្រេចចិត្ដរបស់តុលាការ ដែលជាចុងក្រោយ ពិតជាធ្វើឲ្យអ្នកបើកយន្ដហោះនេះ ទទួលការខកចិត្ដជាខ្លាំងមែន។ វាគឺជា រឿងរ៉ាវដែលប្រឆាំងទៅនឹង ប្រវត្ដិរូប របស់អ្នកបើកយន្ដហោះនេះ ដែល ៧ម៉ោងក្រោយមក ជននេះគឺជាអ្នកគ្រប់គ្រងយន្ដហោះប្រភេទ Boeing 777 ដែលបានដឹកអ្នកដំណើរ និងសមាជិកនាវិក ២៣៩នាក់នោះ។

ទស្សនារូបភាព ដែលតំណាងឲ្យព្រឹត្ដិការណ៍កើតឡើង មុននិងបាត់យន្ដហោះ




ក៏ដូចជា កាលម្សិលមិញនេះ ប៉ូលីសម៉ាឡេស៊ី បានទៅស្វែងរក ផ្ទះរបស់អ្នកបើកយន្ដហោះនេះ ដែលមានទីតាំងនៅជាយក្រុងកូឡាឡាំពួរ ដែលជាទីកន្លែង ដែលជននេះ បានតំឡើង ឧបករណ៍រៀនបើកយន្ដហោះ ដែលគាត់ច្នៃដោយខ្លួនឯង ប៉ុន្ដែ តាមរយៈកាសែត បានបង្ហាញឲ្យដឹងថា អ្នកសើុបអង្កេតការណ៍ បានចំណាយពេលជាច្រើន កាលពីសប្ដាហ៍មុនក្នុងការ រុករកព័ត៌មានពីក្នុង កំព្យូរទ័រយួរដៃ២គ្រឿង ដែលយកចេញផ្ទះរបស់គាត់ និងដែលគេជឿជាក់ថា មួយក្នុងចំនោមនោះ មានផ្ទុកនូវ ទិន្នន័យ ពីឧបករណ៍ដែល អាចដឹងពីស្ថានភាពយន្ដហោះនោះបាន។ 

អ្វីដែលកាន់តែគួរឲ្យភ័យខ្លាចទៀតនោះ លោកនាយករដ្ឋមន្ដ្រីម៉ាឡេស៊ីគឺ Najib Razak បានប្រកាសកាលពីម្សិលមិញថា យន្ដហោះនេះ ត្រូវបានគេបិទប្រព័ន្ធទំនាក់ទំនងដោយចេតនា។ គាត់បានបន្ដថា យន្ដហោះនេះ អាចមានទិសដៅទៅកាន់ ភាគខាងលិចនៃសមុទ្រម៉ាឡេ និងអាចធ្វើការហោះហើរ ៧ម៉ោងបន្ដទៅមុខ តាមរយៈការប្រើប្រាស់ប្រេងសាំង ដែលត្រៀមទុកនោះ។

ទោះជាយ៉ាងណា មិនមានសេចក្ដីរាយការណ៍ច្បាស់លាស់ ណាមួយ ដែលអាចបញ្ជាក់ពីទីតាំងនៃចុះចតយន្ដហោះនេះនោះទេ ខណៈពេលដែលការស្វែងរកនេះ បានប្រើប្រាស់ កាប៉ាល់ធំ ៤៣គ្រឿង និងយន្ដហោះ ៥៨គ្រឿងមកពី១៥ប្រទេស ដែលបានប្ដូរពី សមុទ្រខាងត្បូងឥណ្ឌា មកឈូងសមុទ្រ Bengal នៅក្នុងមហាសមុទ្រឥណ្ឌាវិញ។

តាមទិន្នន័យ បានបង្ហាញឲ្យដឹងថា តួរលេខដែលអាចជឿជាក់ ចំពោះផ្លូវយន្ដហោះដែលអាចរត់ចុះបាន ក៏ត្រូវការយ៉ាងតិច ១,៥២៤ម៉ែត្រផងដែរ៕


អ្នកបើកយន្ដហោះ Zaharie Ahmad Shah


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]