តើអ្នកដែលជួបប្រទះ នូវបញ្ហាស្បែកស្ងួតដែររឺទេ? ជាការពិត ស្បែកស្ងួត ជាកង្វល់របស់ស្រ្តីគ្រប់រូប ដូច្នេះខាងក្រោមនេះ ជាគន្លឹះមួយចំនួន ជួយកែប្រែស្បែកស្ងួត របស់អ្នក ត្រលប់មកជាស្បែក ធម្មតាវិញ៖

១) មានផលិតផល ដើម្បីថែទាំស្បែក៖ ប្រសិនបើអ្នក កំពុងតែប្រើប្រាស់សាប៊ូដែលមាន ក្លិនក្រអូបខ្លាំង ដូចជាក្លិនផ្លែឈើ រឺក៏ក្លិនផ្កាជាដើម អ្នកគួរតែបញ្ឈប់ផលិតផល ទាំងអស់នោះ  ពីព្រោះវាមានធាតុគីមី បណ្តាលអោយស្បែកស្ងូតបាន។ អ្វីដែលប្រសើរ គួរតែប្រើប្រាស់ ផលិតផលណា ដែលផលិតពីធម្មជាតិសម្រាប់ ស្បែករបស់អ្នកវិញ។



២) ប្រេង៖ សារធាតុប្រេងខ្លះ អាចជួយអោយស្បែក អ្នកដែលស្ងួត ត្រឡប់មកជាស្បែកធម្មតាវិញ ។ ចំពោះប្រេងដែល មានប្រយោជន៍ដល់ស្បែក មានដូចជាប្រេងអូលីវ រឺក៏ប្រេងដូងជាដើម មកលាបលើស្បែក អោយបានញឹកញាប់។ ដូច្នេះអ្នកនឹងឃើញ លទ្ធផលល្អ ដែលទទួលបាន ស្បែកស្អាត។



៣) មានឡេលាបស្បែក៖ វាជាវិធីដ៏ល្អ បំផុត ដែលនៅពេលស្បែកអ្នក ស្ងួត អ្នកមានឡេលាបស្បែកបែបនេះ។ ដូច្នេះបន្ទាប់ពី ងូតទឹកហើយ អ្នកអាចលាបឡេលើស្បែក ដើម្បីជួយកាត់បន្ថយស្បែកស្ងួតបាន។




៤) ពិសារទឹកអោយបានច្រើន ៖ ទឹកពិតជាសំខាន់ ដែលអាចជំនួយដល់ស្បែកស្ងួតបាន ដូច្នេះអ្នកគួរតែពិសារទឹកអោយ បានច្រើនក្នុងមួយថ្ងៃ។



៥) បរិភោគផ្លែឈើ និងបន្លែស្រស់ៗ អោយបានច្រើន៖ ដូចអ្នកដឹងស្រាប់ហើយ ថាផ្លែឈើ និងបន្លែមាន ប្រយោជន៏ខ្លាំងណាស់ ដល់ស្រទាប់ស្បែក ពីព្រោះវាសម្បូរដោយ វីតាមីន និងជាតិរ៉ែ ដែលធ្វើអោយស្បែក មានសំណើមបាន។



៦) បន្ថយកម្កៅទឹក៖ ប្រសិនបើអ្នក ចូលចិត្តងូតទឹកក្កៅ គួរតែកាត់បន្ថយ ពីព្រោះវាក៏ជា កត្តាមួយដែលធ្វើអោយ ស្បែកស្ងួត រឺក៏ឡើងទៅជា កន្ទួលក្រហមបានដែរ។    


ទាំងនេះជាគន្លឹះមួយ ចំនួនដែលអាចផ្លាស់ប្តូរស្បែកស្ងួត របស់អ្នកត្រឡប់មកជា ស្បែកស្អាតវិញ។

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]