ភ្នំពេញ : កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដោយមានការឯកភាពពី តំណាងអយ្យការ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ បានចុះទៅបង្រ្កាប និងចាប់ខ្លួនមេ កន្ទុយលេខ និងអ្នកចាក់ ចំនួន ៥នាក់ ស្ថិតនៅម្តុំផ្សារឯករាជ្យ២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ដែលចូលរួម នៅក្នុងប្រតិបត្តិការនេះ បាននិយាយថា ក្រោយពីមាន បញ្ជាពីសំណាក់លោកស្នង ការនិងស្នងការរង ជួន ណារិន រួចមក កម្លាំងនគរបាល ដែលដឹកនាំ បញ្ជាផ្ទាល់ ពីសំណាក់ លោក ប៊ុន សត្យា នាយការិយាល័យ បានចុះទៅបង្រ្កាប ល្បែងស៊ីសងជាក់ស្តែង និងឃាត់ខ្លួន មនុស្ស ៥នាក់ ព្រមទាំងមេ កន្ទុយលេខផងដែរ ។ ក្រោយចាប់ខ្លួនមនុស្ស ទាំង៥នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្តទៀត ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]