សហរដ្ឋអាមេរិក៖ កាលពីថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែមិនា ឆ្នាំ ២០១៤ ដែលទើបតែកន្លងផុតទៅនេះ បុរស៥នាក់ ដែលត្រូវបានគេដឹងថា ជាជនជាតិខ្មែរ សញ្ជាតិអាមេរិកាំង និងជាក្រុមអ្នកលេងនោះ ត្រូវបានចាប់ខ្លួន ពី បទសម្លាប់មនុស្ស នៅក្នុង Logan នៃទីក្រុង Philadelphia រដ្ឋ Pennsylvania ។

ចំពោះហេតុការណ៍នេះ ផ្ទាល់ បានកើតឡើង ជាមួយនឹង ការបាញ់បោះគ្រាប់កាំភ្លើង ប្រហែលជាម៉ោង ៦ល្ងាច ក្នុងប្លុក ១៣០០ នៃផ្លូវ W. Ruscomb ។ នៅទីកន្លែងកើតហេតុ ប៉ូលីសបានប្រទះឃើញ Khoeum Roeun អាយុ ២៤ឆ្នាំ ជាមួយនឹងរបួសត្រង់ក ដោយសារតែត្រូវគ្រាប់កាំភ្លើង និងបងប្រុសរបស់បុរសនេះ ក៏ត្រូវរបួសនៅត្រង់ខ្មងជើងផងដែរ ដែលភ្លាមៗអ្នកទាំងពីរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលបន្ទាប់មក Khoeum Roeun បានស្លាប់ រីឯបងប្រុស ស្ថិតនៅក្នុងអាការៈប្រក្រតី។

ក្រោយពីមានហេតុការណ៍នេះ ប៉ូលីសបានធ្វើការហ៊ុមព័ទ្ធតំបន់នេះ និងបានដាក់របាំង មិនឲ្យមានចេញចូលនោះទេ និងដោយសារតែបានការសហការជាមួយនឹង សាក្សីដែលបានឃើញហេតុការណ៍ ដែលបាននិយាយថាឃើញ ជនសង្ស័យរត់ចូលផ្ទះមួយ ដែលនៅក្បែរកន្លែងកើតហេតុផងដែរនោះ ដែលជាចុងក្រោយក៏ បានឃាត់ខ្លួន បានជនសង្ស័យទាំង៥ និងបញ្ជូនទៅកាន់ មន្ទីរឃុំឃាំងតែម្ដង។

ទោះជាយ៉ាងណា អ្នកទាំង៥ ត្រូវបានជាប់ទោសពី បទធ្វើឃាតកម្ម ប៉ុនប៉ងសម្លាប់មនុស្ស បំពានច្បាប់ការប្រើប្រាស់កាំភ្លើងដៃ និងទាក់ទងនឹងបទល្មើស ផ្សេងៗទៀត។

ជនទាំង៥នាក់នេះ មានអត្តសញ្ញាណដូចជា៖

១. ជួប សម្បត្តិ (Sambath Choub) អាយុ ១៨ឆ្នាំ ភេទប្រុស មកពី  ប្លុក១០០នៃផ្លូវ Fern

២. សាវ៉ាត ថមមី (Tommy Savath) អាយុ ២១ឆ្នាំ ភេទប្រុស មកពីប្លុក ១៣០០ នៃ West Ruscomb

៣. សាវ៉ាត ជឺរី (Jerry Savath) អាយុ ២២ឆ្នាំ ភេទប្រុស មកពីប្លុក ១៣០០ នៃ West Ruscomb

៤. សារិ រតនៈ (Rattanak Sarik) អាយុ ២៨ឆ្នាំ ភេទប្រុស មកពីប្លុក ១៣០០ នៃ West Ruscomb

៥. យ៉ាត ដាវី (Davey Yath) អាយុ ១៩ឆ្នាំ មកពីប្លុក ៤៨០០ នៃផ្លូវ Old York

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]