ចិន៖ កាមេរ៉ាសុវត្ថិភាព បានថតជាប់ នូវហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយ ដែលបង្ហាញឲ្យឃើញ ស្រ្តីចំណាស់ម្នាក់ ត្រូវបានរថយន្តបុក និង កិន យ៉ាងសាហាវ នៅលើដងវិថី មួយកន្លែង ក្នុងទីក្រុង Lishui ភាគខាងលិច នៃខេត្ត Zhejiang។

ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅវេលាម៉ោង ប្រមាណជា ៥ព្រឹក ម៉ោងក្នុងប្រទេសចិន។ តាមរយៈវីដេអូឃ្លីប អាចឲ្យយើងដឹងបានថា ខណៈដែល ស្រ្តីរងគ្រោះ ព្យាយាមឆ្លងកាត់ផ្លូវ ស្រាប់តែមានរថយន្តបើកលឿនស្លេវ មកប៉ះត្រូវរូបគាត់ បណ្តាលឲ្យដួលនៅនឹងកន្លែង តែម្តង។ ស្របពេលជាមួយគ្នានោះ ម្ចាស់រថយន្តដែលបាន បើកប៉ះត្រូវស្រ្តីរងគ្រោះ បានចុះមកពិនិត្យមើលផងដែរ តែចុងក្រោយ រូបគេបានទុកគាត់ចោល និង ជិតរត់គេចបាត់ទៅ។

យ៉ាងណាមិញ ដោយមេឃមិនទាន់ភ្លឺច្បាស់ស្រួលបួល បែបនេះ បានបណ្តាលឲ្យ រថយន្ត ចំនួន ៣គ្រឿងទៀត ជិះកិន ជាបន្តបន្ទាប់ គួរឲ្យសង្វែគ។ ក្នុងនោះផងដែរ រថយន្តជាង ២០គ្រឿង បានបើកកាត់ដែរ តែដូចជាគ្មានឃើញ នរណាចុះមកជួយដល់ ស្រ្តីរងគ្រោះឡើយ។

ទោះជាយ៉ាងណា មន្ត្រីមានសមត្ថកិច្ច ក្នុងតំបន់នោះ ប្រាប់ឲ្យដឹងថា ស្រ្តីរងគ្រោះបានស្លាប់ បាត់បង់ជីវិត នៅនឹងកន្លែង កើតហេតុបាត់ទៅហើយ៕

សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖



ប្រិយមិត្ត យល់យ៉ាងណា ចំពោះករណីគ្រោះថ្នាក់ មួយនេះ?

ប្រភព៖ យូធូប

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]