ភ្នំពេញ៖ តារាសម្ដែង ភិន សុដាលីស ជាកូនស្រីសំណព្វចិត្តរបស់ម្ចាស់ផលិតកម្ម មហាហង្ស ជាមូលហេតុជំរុញនាងឲ្យមាន ឈ្មោះល្បីល្បាញលឿនក្នុងសិល្បៈ តែភាពល្បីល្បាញ ហាក់ទទួលការរិះតិចតួច ពីតារាសិល្បៈដូចគ្នា ព្រោះនៅខ្វះលក្ខណៈសម្បត្តិជាច្រើនមិនទាន់ គ្រប់គ្រាន់ ពោលសូម្បីការសម្ដែង ក៏នៅស្ទើរៗមិនទាន់ ដូចតារារៀមច្បងនៅឡើយទេ ។ ទោះបីជាយ៉ាងណា ភិន សុដាលីស ហាក់ល្បីល្បាញ រឿងក្រៅសិល្បៈជាងរឿងការងារ ដូចជាបែកបាក់ស្នេហ៍ ពិធីភា្ជប់ពាក្យរបស់នាង ប្រៀបដូចជាការសម្ដែង ព្រោះភ្ជាប់ពាក្យមិនបានប៉ុន្មានផង ក៏បែកបាក់ដូចជាផុយស្រួយពេក នាំឲ្យមានមន្ទិលក្នុងរឿងរឿងនេះ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ បន្ថែមទៅលើ ភិន សុដាលីស ស្រាប់តែនាងមានមុខរបរមួយទៀត គឺបានបើកជាហាងលក់ទំនិញ តាមអ៊ីនធើណែត ហើយហាក់មិនមែនជារឿងលំបាកទេ សម្រាប់កូនអ្នកមានទ្រព្យសម្បត្តិ ដូចជានាង ពិសេសឪពុកមានក្រុមហ៊ុនដឹកជញ្ជូនផ្ទាល់ខ្លួនទៀត ងាយស្រួលដូចបកចេក ។

មានប្រភពព័ត៌មានមួយ បានបង្ហើបថា មានអតិថិជនម្នាក់ បានទិញឥវ៉ាន់ ពីហាងរបស់នាង ហើយបានរិះគន់ ភិន សុដាលីស យ៉ាងចាស់ដៃ ព្រោះនាងរកស៊ី ដូចបាយឡុកបាយឡ ។ អតិថិជនម្នាក់នោះ បានកុំម្មង់ ទិញសម្លៀកបំពាក់មួយ (រ៉ូប) ពីហាងរបស់នាង ដែលមានតម្លៃថ្លៃគួរសម។ តែ ភិន សុដាលីស បានសុំឲ្យវេរលុយមុនចំនួនពាក់កណ្ដាល ដើម្បីឲ្យមានទំនុកចិត្ត ទើបនាងយកឥវ៉ាន់ជូនតាមក្រោយ ។ អ្នកទិញទំនិញ ក៏វេរលុយឲ្យមុនតាមការស្នើសុំ រួចហើយ ដាលីស ក៏បានប្រាប់ថា មួយសប្ដាហ៍ក្រោយ ទើបបានទំនិញមកដល់ ។

ស្រាប់តែដល់រយៈពេលមួយសប្ដាហ៍ក្រោយ ទំនិញមិនទាន់មកដល់ ព្រោះនាងជាប់រវល់ថតកម្មវិធី របស់ស្ថានីទូរទស្សន៍ បាយ័ន ទាល់តែពីរបីថ្ងៃទៀត។ ចំណែកឯម្ចាស់ឥវ៉ាន់ (អ្នកទិញ) ក៏មិនថាអ្វីដែរ ។ ក្រោយពីទំនិញមកដល់ ភិន សុដាលីស បែបជាប្រាប់ថា ទុកបោកគក់សិន ព្រោះរ៉ូបនោះវាប្រឡាក់ ធ្វើឲ្យអ្នកកុំម្មង់ទិញ ធ្លាក់ថ្លើមក្ដុក..! ពេលបានឮនាងនិយាយយ៉ាងនេះ ព្រោះរ៉ូបតម្លៃ រាប់រយដុល្លារ សុទ្ធតែនាំចូលមកពីប្រទេសថៃ បែរជាដូចទំនិញ នៅផ្សារអូរឫស្សីទៅវិញ ។

អ្នកកុំម្មង់ទិញឥវ៉ាន់ពី សុភិន ដាលីស មិនបានរករឿងទេ ព្រោះគេចាត់ទុកលុយប៉ុន្មានរយនោះ បាត់ចោលទៅចុះ សូម្បីតែរ៉ូបដែលគេទិញហើយ ក៏មិនអាចស្លៀកបានដែរ ព្រោះវាអន់ពេក តែគេផ្ដាំទៅនាងថា សុំឲ្យទុកផ្លូវសម្រាប់ រកស៊ីថ្ងៃក្រោយផង ព្រោះបើម៉ាកៗ ហ្នឹង ទិញតែម្ដងគេឈប់ទិញហើយ។ ម្យ៉ាងនាងជាអ្នកសិល្បៈ ដូចនេះកុំឲ្យខូចឈ្មោះ អ្នកសិល្បៈផ្សេងៗ ដែលគេរកស៊ីដូចនាង ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស