ភ្នំពេញៈ តារាស្រីដែលធ្លាប់ អះអាងថានាង មានដើមទ្រូងស្រស់ស្អាត ពីធម្មជាតិ មិនធ្លាប់បានឆ្លងកាត់ ការវះកាត់ពង្រីកម្ដងណា កញ្ញា ព្រីម លីហ្សា បានបង្ហើបប្រាប់ថានាង នៅតែមិនសប្បាយចិត្ត ចំពោះមនុស្សមួយភាគ តូចដែលព្យាយាម តាមឡេបខាយនាងក្នុងផ្លូវមិនល្អ តាមរយៈគេហទំព័រហ្វេសប៊ុក (Facebook)។

ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ តារារូបស្រស់ដែលមានស្បែកទន់រលោង ព្រីម លីហ្សា បានប្រាប់ថាបច្ចុប្បន្ន បើនិយាយពីការងារ គឺនាងមិនសូវជាមាន ការមមាញឹក អីប៉ុន្មានទេ តែនាងមាន អារម្មណ៍ថាហត់ និងមិនសូវសប្បាយចិត្តសោះដោយសារតែមួយរយៈពេលនេះ គឺតែងតែមានការឡេបខាយ ពីមនុស្សមួយភាគតូច បានធ្វើការវាយ តម្លៃមិនល្អសម្រាប់នាង ដែលអាចធ្វើឲ្យនាងខូចកេរ្តិ៍ឈ្មោះទៀតផង។

តារាស្រីវ័យ២២ឆ្នាំរូបនេះ បានប្រាប់ទៀតថា ”មួយរយៈពេលនេះខ្ញុំ ហាក់បីដូចជាមិនសូវ សប្បាយចិត្តប៉ុន្មានទេ ដូចបងដឹងស្រាប់ហើយថា នៅក្នុង Facebook របស់ខ្ញុំគឺមាន Friend រាប់ពាន់នាក់ ដោយក្នុងនោះមានទាំងអ្នក ស្រលាញ់រាប់អានយើងជាមិត្តផ្តល់តម្លៃឲ្យយើង ហើយក៏មានខ្លះទៀត តែងតែព្យាយាមបង្ហាញក្តីស្រលាញ់ ដល់យើងតែក៏មានមួយចំនួនតូចក៏បានធ្វើការវាយតម្លៃឡេបខាយពាក្យសសម្ដីមិនសមរម្យដាក់យើងផង។ ប៉ុន្តែសម្រាប់ខ្ញុំបើទោះបីជាមានបញ្ហាអវត្តមានបែបនេះខ្លះក៏ដោយក៏ខ្ញុំព្យាយាមមិនយកចិត្តទុកដាក់ទៅលើបញ្ហា នេះដែរ សំខាន់ឲ្យតែយើងដឹងថាខ្លួនយើងល្អទៅបានហើយទន្ទឹមនឹងការគិតបែបនេះខ្ញុំក៏មានអារម្មណ៍ មិនសូវ សប្បាយចិត្តតិចតួចដែរ ចំពោះបញ្ហាទាំងអស់នេះ”។

កញ្ញា ព្រីម លីហ្សា ក៏បានបង្ហើបឲ្យដឹងទៀតថា មួយរយៈពេលដែលនាងមិនសូវមមាញឹក ជាមួយការងារសិល្បៈ ហើយសម្រាប់ពេលវេលា ដែលទំនេរនោះ គឺនាងបានចូលរួម ចំណែក ការងារសង្គមខ្លះៗ ហើយថ្មីៗនេះនាងក៏ បានចូលរួមចំណែកជាថវិកាមួយចំនួន ដើម្បីចូល រួមចំណែកក្នុងការកសាង រូបសំណាក់ព្រះបាទជ័យវរ័្មនទី៧ សម្រាប់ ទុកជាកេរ្តិ៍ដំណែល ដល់សិស្សជំនាន់ក្រោយនៅវិទ្យាល័យហ៊ុន សែន បុរី១០០ខ្នងផងដែរ ។

ទោះបីជាយ៉ាងណា ការលើកឡើងខាងលើនេះ ត្រូវបានមជ្ឈដ្ឋានចូលចិត្តតាមដានសកម្មភាពតារាខ្មែរ សន្និដ្ឋានថា ព្រីម លីហ្សា ហាក់បីដូចជាមានអំនួត និងមានមោទនភាព ចំពោះខ្លួនឯងពេក ព្រោះជាធម្មតា បើយើងជាស្រីមិនរវីរវល់ និងមិនចាប់អារម្មណ៍ទៅលើរឿងទាំងនេះ ក៏គ្មានបុរសណាគេមកចំណាយពេល សុំស្នេហ៍នាងដែរ ព្រោះទាំងមហាជន ទាំងមិត្តភ័ក្តិក្នុងហ្វេសប៊ុក គេសុទ្ធតែបានដឹងទាំងអស់គ្នាថា នាងជាតារា មួយដួងដែលចូលចិត្តបង្ហោះរូបភាពសិចស៊ីបង្អួតគេបង្អួតឯង។

ជាមួយគ្នានេះ កន្លងមកក៏គេធ្លាប់បានលេចឮល្ហិចល្ហៀងមកដែរថា ព្រីម លីហ្សា មានអ្នកស្រលាញ់និង ចាំជួយឧបត្ថម្ភនាងរួចទៅហើយ ដោយបុរសនោះអាចជាមនុស្សមានទ្រព្យស្ដុក និងមានអំណាចទៀតផង ហេតុអ្វីចាំបាច់និយាយរអ៊ូរទាំថា ធុញថប់នឹងអ្នកតាមសុំស្នេហ៍ ឬមួយក៏ នាង និងបុរសនោះ ចែកផ្លូវគ្នាដើរបាត់ទៅហើយ ?

ដោយៈ ហួន ស្រីលីន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា