ចិន៖ បុរសជនជាតិចិនម្នាក់ ត្រូវបានពេទ្យដកចេញ ដែកគោលបីដើមដែល មានប្រវែង១០សម ពីលលាដ៏ក្បាលរបស់គាត់ បន្ទាប់ពីគាត់អះអាងថា ដែកគោលទាំងនោះគឺ រូបគាត់ផ្ទាល់ជាអ្នក ដំបញ្ចូលដោយខ្លួនឯង។

បុរសរូបនេះមាន អាយុ៦៩ឆ្នាំ រស់នៅក្នុងខេត្ត Fujian ប្រទេសចិន ត្រូវបានគេបញ្ជូនមក មន្ទីរពេទ្យនិងធ្វើការ វះកាត់ដកចេញ ដែកគោលទាំងបីនេះ។ គាត់បានអះអាងថា ដែកគោលទាំងនេះគឺគាត់ ជាអ្នកដំបញ្ចូល ដោយខ្លួនឯងហើយអង្វរ ដល់គ្រូពេទ្យកុំអោយ ប្រាប់រឿងនេះដល់ប៉ូលិស ទាក់ទងនឹងរបួសរបស់គាត់។

ទោះយ៉ាងណាក៏ដោយ គ្រូពេទ្យជឿជាក់ថា អំពើមួយនេះអាចនឹងប្រព្រឹត្ត ដោយអ្នកណាផ្សេង នេះបើយោងតាមការ ពិនិត្យទៅលើរបួសដ៏ ធ្ងន់ធ្ងររបស់គេ។ យ៉ាងណាមិញ គ្រូពេទ្យបានព្យាយាមដក ដែកគោលនោះចេញ ពីលលាដ៏របស់គេ ដោយប្រុងប្រយ័ត្នហើយ បុរសម្នាក់នោះត្រូវចំណាយពេល ៣ខែដើម្បីជាសះស្បើយ។

ចំពោះថ្លៃព្យាបាល រយៈពេលបីខែនេះ គឺមិនគិតថ្លៃឡើយ។ ក្រុមគ្រូពេទ្យក៏ ជឿជាក់ថាគាត់ នឹងជាសះស្បើយ ១០០%។ រីឯមូលហេតុថាតើគាត់ ដំបញ្ចូលដែកគោល ទាំងបីនេះចូល ក្នុងលលាដ៏ក្បាលរបស់គាត់ ដើម្បីអ្វីនោះគឺ មិនទាន់បានទទួលបាន សេចក្តីបញ្ជាក់ណាមួយ ពីបុរសម្នាក់នេះឡើយ។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?











ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]