ស្រី្តយើង តែងតែ ត្រូវការរបស់ប្រើប្រាស់ ប្រចាំថ្ងៃជាច្រើនមុខ ច្រើនយ៉ាង តែមានរបស់របរ មួយចំនួនដែលយើងគួរតែមាន ដាក់ក្នុងកាបូបជាប្រចាំ។

របស់ប្រើប្រាស់ទាំងនោះមានដូចជា៖

១. ក្រែមលាបមាត់ សំខាន់ណាស់សំរាប់ស្រ្តីបច្ចុប្បន្ន ព្រោះវាអាចធ្វើអោយនារីយើង មានភាពស្រស់ស្អាតបានគ្រប់ពេលវេលា។



២. លុយក៏ជារបស់ដ៏សំខាន់ ដែលយើងត្រូវមានជាប់ក្នុងកាបូបរបស់យើងដែរ ព្រោះយើង ត្រូវការប្រើប្រាស់វា ទោះបីតិចតួចក៏ដោយ។



៣. សំឡីអនាម័យ ជារបស់សំខាន់ដែល នារីយើងគួរតែដាក់តាមខ្លួនព្រោះ យើងមិនដឹងថា បងប្អូនមកលេង ពេលណាអោយប្រាកដនោះទេ។



៤. កន្សែងអនាម័យ ត្រជាក់ គឺទុកសំរាប់ ជូតលាងសម្អាត នៅពេលដែលចាំបាច់។



៥. ថ្នាំអាស្ពីរីន ឬក៏ ថ្នាំប៉ារ៉ាសេតាម៉ុល ត្រូវតែមានជាប់ខ្លួន ព្រោះពេលខ្លះ យើង ធ្វើដំនើរទីជិត ឬឆ្ងាយ អាចប្រទះនូវភាពតានតឹង ឈឺក្បាល ឬ ក៏ឈឺចុកចាប់ផ្សេងៗ ដូចនេះហើយទើបតម្រូវអោយសុភាពនារីទាំងឡាយ ទុកនៅក្នុងកាបូបតាមខ្លួន។



៦. ប៊ិច ក៏ជារបស់ចាំបាច់ដែរ ក្នុងការគូសវាស ឬ សរសេរ លើអ្វីបន្ទាន់ផ្សេងៗ។



៧. លេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ជាការរៀបចំដ៏ល្អ នៅពេលដែលយើង មានបញ្ហាបន្ទាន់អ្វីមួយ គឺគ្រាន់តែបើកកាបូប គឺឃើញភ្លាម។



៨. បើសិនជាអាច នារីៗ គួរតែមាន ស្ព្រាយ៍បាញ់ការពារខ្លួនទុកក្នុងកាបូប ដើម្បីការពារពីជនខិលខូចមួយចំនួន។



៩. ទឹកលាងសម្អាតដៃដបតូច ក៏ត្រូវមានដែរ ក្នុងការលាងសម្អាតដៃ បន្តិចបន្តួច មុននឹងធ្វើអ្វីផ្សេងៗទៀត។



១០. គួរតែមានដែកកេះនៅក្នុងកាបូប នោះលោកអ្នកនឹងត្រូវការវា នៅពេលណាមួយជាមិនខាន ដូចជាពេលដាច់ភ្លើង ពេលចូលក្នុងព្រៃ ចំការ និង ពេលដុតទៀននានាជាដើម។



ប្រភព៖ បរទេស

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]