ភ្នំពេញ ៖   ស្រ្តីមានរូប រាងស្រស់ស្អាតម្នាក់ ត្រូវបានគេលើកឡើង ថា មានចរិតអន់ខណះ ដែលត្រូវនគរបាល ប៉ុសិ៍្តផ្សារដើមគរ ចាប់ខ្លួនបន្ទាប់ពី ឆក់កាបូបពី ជនបរទេស មិនបានសម្រេច នៅខាងកើតផ្សារដើមគរ កាលពីព្រឹក ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០១២ ។

នាយនគរបាល ប៉ុស្តិ៍ផ្សារដើមគរ លោក ហែម វណ្ណរិទ្ធិ បាននិយាយថា ស្រ្តីវ័យ៣៨ឆ្នាំម្នាក់ ឈ្មោះ ពេជ្រ កែវ ស្នាក់នៅម្តុំវត្តភ្នំ ត្រូវក្រុមជនរងគ្រោះចាប់ខ្លួនភ្លាមៗ ប្រគល់ទៅ ឲ្យនគរ បាលប៉ុស្តិ៍ ចាត់ការទៅតាមផ្លូវច្បាប់ បន្ទាប់ពីស្រី្តរូបនេះ ត្រូវបានគេអះអាងថា លួចរូត កាបូបជនជាតិអូស្រ្តាលីខណះមនុស្សកំពុងតែកកកុញ នៅ ខាងកើតផ្សារដើមគរ ។

ជនជាតិអូស្រ្តាលីវ័យ៧០ឆ្នាំ ម្នាក់ឈ្មោះ denis Ryan  ត្រូវបានសមត្ថកិច្ច អះអាងថា ជាជនរងគ្រោះនឹងវិលត្រឡប់ ទៅប្រទេសខ្លួន វិញនៅថ្ងៃទី២៤ ខែឧសភា បន្ទាប់ពី មកលេងប្រទេសកម្ពុជា អស់រយះពេលប្រមាណជា១ខែ នេះបើតាមកាឲ្យដឹង ពីស្រ្តីជនជាតិខ្មែរជាប្រពន្ធ ។
ស្រ្តីសង្ស័យរូបនេះ បានបដិសេធថា ខ្លួនមិនបានលួចកាបូបទេ ទោះបីកែវភ្នែកប្រជាពលរដ្ឋ រាប់រយនាក់ បានឃើញនិងក្រុមសាច់ញាតិ ជនរងគ្រោះចាប់ បានជាក់ស្តែងក៍ដោយ ។ មន្រ្តីនគរបាលបានបញ្ជាក់ថានៅម៉ោង ៩ព្រឹក ថ្ងៃទី២៣ខែឧសភា ស្រ្តីសង្ស័យជាចោរម្នាក់ ត្រូវគេចាប់ខ្លួន នៅខាងកើតផ្សារដើមគរ តាមបណ្តោយ ផ្លូវលេខ២៣៥ ក្រុមទី១២ ភូមិ៣សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បន្ទាប់ពីលួចកាបូប ជនជាតិបរទេស  ។ 

សូមជំរាបថា ជនសង្ស័យជាច្រើននាក់ហើយត្រូវចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ ក្រោយពីលួច ឆក់ របស់របរមានតម្លៃ ពីជនជាតិបរទេស នាពេលកន្លងមក ហើយករណីទាំងនេះ គេចាត់ទុក ថា ជាទង្វើល្មើសច្បាប់ ដែលធ្វើឲ្យជនជាតិបរទេសភ័យខ្លាច ៕

ដោយ ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]