អង់គ្លេស៖ ស្ដ្រីម្នាក់ ដែលជាអ្នករស់នៅក្នុង ចក្រភពអង់គ្លេស បែរជាមិនបានការពារខ្លួន ក្នុងអំឡុងពេលរួមភេទ ក្រោយពីបង្កើតកូនអស់ជាច្រើនឆ្នាំរួចមកនោះ។ 

ទោះជាយ៉ាងណា ស្ដ្រីរូបនេះដែលមានឈ្មោះថា Rachel Dilley អាយុ ៤៨ឆ្នាំ ពិតគ្មានយោបល់ និងគំនិតមួយណាថា ស្រោមអនាម័យអាចជួយការពារ ពីការឆ្លងជំងឺអេដស៍ និងមេរោគផ្សេងៗនោះទេ។ តាមការសំភាសន៍ពីនាង បានឲ្យដឹងថា នាងបានបែកបាក់ជាមួយនឹងដៃគូ ប្រហែលជា ២០ឆ្នាំហើយ និងមានកូន៣នាក់ក្នុងបន្ទុក។ បន្ទាប់ពីមួយឆ្នាំក្រោយមក នាងក៏បានស្គាល់បុរសម្នាក់ តាមរយៈ អ៊ិនធើណេត បន្ទាប់មកក៏ធ្វើការណាត់ជួបគ្នាតែម្ដង។ ចំពោះទំនាក់ទំនងនេះក៏ ឈានទៅដល់ ការរួមរ័ក្ស ដោយមិនបានប្រើស្រោមអនាម័យ។

សម្រាប់បុរសនេះផ្ទាល់ ក៏មិនដែលប្រាប់នាង ថាខ្លួនមានផ្ទុកមេរោគអេដស៍ផងដែរ តែចំណងស្នេហ៍នេះក៏បាន ឋិតថេរយូរផងដែរ ដោយអ្នកទាំងពីរក៏បានបែកគ្នា បន្ទាប់ពីបាននៅជាមួយគ្នា បានមួយរយៈ។ មិនទាន់បានយូរផង ស្រាប់តែនាងធ្លាក់ខ្លួនឈឺ និងទៅរកគ្រូពេទ្យ ដែលលទ្ធផល គឺនាងមានផ្ទុកមេរោគអេដស៍។ នាងពិតជាតក់ស្លុតជាខ្លាំង ដោយសារតែនាងតែងតែយល់ថា មានតែពពួកមនុស្សរស់នៅក្នុងអាហ្វ្រិកប៉ុណ្ណោះ ដែលអាចឆ្លងអេដស៍បាន។ 

ទោះជាបែបណាក្ដី លទ្ធផលពិតជាបានបញ្ជាក់ថា នាងមានជំងឺអេដស៍ពិតប្រាកដ ដែលសព្វថ្ងៃនាងរស់នៅជាមួយ នឹងវិប្បដិសារីដ៏ធំធេង។

សូមទស្សនាជាមួយនឹង វីដេអូសំភាសន៍របស់នាង ដែលនាងនិយាយថា នាងមិនដែលយល់ថា ពួកស្បែកស អាចមានមេរោគអេសដ៍នោះទេ៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]