ក្នុងប្រវត្តិសាស្ត្រនៃជើងហោះហើរ រឿងបាត់យន្តហោះរកមិនឃើញនេះ មិនមែនជារឿងចៃដន្យរឺកម្រ នោះទេ ដោយសារតែចាប់តាំងពីឆ្នាំ ១៩៤៨ មក គឺមានយន្តហោះប្រមាណជា ១០០ គ្រឿងបានបាត់ ដោយគ្មានដំណឹង ហើយខាងក្រោមនេះ ជាហេតុការណ៍បាត់យន្តហោះ អាថ៌កំបាំងខ្លះៗ៖

- ការបាត់យន្តហោះ Noorduyn Norseman ហោះហើរពី Bedford (អង់គ្លេស) ទៅ ប៉ារីស ឆ្នាំ ១៩៤៤

នាថ្ងៃទី ១៥ ខែធ្នូ យន្តហោះប្រើប្រាស់កម្លាំងម៉ាស៊ីនមួយ បានធ្វើដំណើរចាកចេញពីមូលដ្ឋានអាកាស Twinwood Farm ដោយបានដឹកអ្នកសិល្បៈល្បីឈ្មោះ Glenn Miller។ ប៉ុន្តែការហោះហើរបានតែ ២ នាទី យន្តហោះស្រាប់តែបាត់ ទៅក្នុងអ័ភ្រ។ ការបាត់ខ្លួនរបស់អ្នកសិល្បៈនេះ នៅតែជាមន្ទិលសង្ស័យ នៅឡើយ។

- ការបាត់យន្តហោះ Avro York ហោះហើរពីអង់គ្លេស ទៅចាម៉ីកា ឆ្នាំ ១៩៥៣

នាខែកុម្ភៈ យន្តហោះប្រភេទ Skyways ដែលដឹកអ្នកដំណើរ ៣៩ នាក់ពីព្រលានយន្តហោះ Stansted ហោះទៅកាន់ប្រទេស ចាម៉ីកា បានបាត់ខ្លួន។ គ្មានការសន្និដ្ឋានច្បាស់ការណ៍ណា បានកើតមាន ស្តីពីការបាត់ខ្លួននេះទេ។

- ការបាត់យន្តហោះ Lockheed L1049 ហោះហើរពីកោះ Micronesia ទៅហ្វីលីពីន ឆ្នាំ ១៩៦២

នាខែ មីនា យន្តហោះប្រភេទ Flying Tiger Line បញ្ជាដោយយោធាអាមេរិក បានដឹកទាហាន ប្រមាណ ១០៧ នាក់ ទៅប្រទេសវៀតណាម បានបាត់ខ្លួននៅពាក់កណ្តាលផ្លូវ បន្ទាប់ពីការចាក់សាំងបន្ថែម នៅមូលដ្ឋានអាកាស។ អស់រយៈពេល ៨ ថ្ងៃនៃការស្វែងរក នៅមហាសមុទ្រប៉ាស៊ីហ្វិច គ្មានកម្ទេចកម្ទីណា រកឃើញឡើយ ប៉ុន្តែយន្តហោះប្រហែលជាផ្ទុះឆាបឆេះនៅលើអាកាស ហើយមើលទៅ។

- ការបាត់យន្តហោះ Boeing 707 ហោះហើរពីប្រទេសជប៉ុន ទៅប្រេស៊ីល ឆ្នាំ ១៩៧៩

នាខែមករា យន្តហោះដឹកទំនិញ ដែលស្ថិតនៅក្រោមក្រុមហ៊ុន Varig របស់ប្រទេសប្រេស៊ីល បានបាត់ខ្លួន នៅភាគខាងជើងមហាសមុទ្រ ប៉ាស៊ីហ្វិច ភ្លាមៗបន្ទាប់ពីការហោះហើរ ពីតូក្យូ ទៅកាន់ ប្រេស៊ីល។ យន្តហោះនោះបានផ្ទុកបុគ្គលិកហោះហើរ ៦ នាក់ និងគំនូរដែលមានតម្លៃជាង ១ លានដុល្លារ។ យន្តហោះនោះគឺមិនបានរកឃើញឡើយ ប៉ុន្តែមូលហេតុទំនងប្រហែលជាមកពី ការធ្លាក់សម្ពាធ នៅបន្ទប់កាប៉ីន យន្តហោះ។

- ការបាត់យន្តហោះ Boeing 727 ប្រទេស Angola ឆ្នាំ ២០០៣

នៅខែឧសភា ឆ្នាំ ២០០៣ យន្តហោះបានហោះហើរ ជាមួយនឹងអ្នកជំនាញម៉ាស៊ីន ជនជាតិអាមេរិកម្នាក់។ ដោយគ្មានការឆ្លើយតប យន្តហោះបានបាត់នៅមហាសមុទ្រ អាត្លង់ទិច ហើយមិនបានរកឃើញសោះឡើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]