ពិភពលោក៖ ក្រុមហ៊ុន Apple បានប្រកាសថាខ្លួន នឹងដាក់បញ្ចូលនូវ កម្មវិធីថ្មីរបស់ខ្លួន នៅក្នុង App Store សម្រាប់ធ្វើអោយអ្នក ដែលចូលចិត្តថតរូបនិង ចែករំលែករូប របស់ខ្លួនឯងមាន អារម្មណ៍រឹតតែ អស្ចារ្យថែមទៀត។

អ្នកប្រើប្រាស់ ផលិតផលរបស់ Apple ដែលមានការ ចូលចិត្តយ៉ាងខ្លាំងក្នុងការ ថតរូបដោយខ្លួនឯងនោះ ឥឡូវនេះពួកគេអាច ស្វែងរកកម្មវិធីដែលពួកគេ ត្រូវការហើយ។

កម្មវិធីទាំងនោះមានដូចជា Snapchat, Picr, និង Frontback ដែលអ្នកទាំងអស់គ្នា អាចរកបាននៅក្នុង App Store ហើយកម្មវិធីទាំងនេះ អាចអោយពួកគេ ថតរូប កែសម្រួលរូបថត និងចែករំលែក រូបថតដ៏ស្រស់ស្អាត របស់ពួកគេទៅកាន់អ្នកដទៃ។

គួរបញ្ជាក់ផងដែរថា ការថតរូបដោយខ្លួនឯង ឬការថតរូបដោយ ប្រើប្រាស់កាមេរ៉ាខាងមុខ នេះចាប់ផ្តើម មានភាពល្បីល្បាញក្រោយ ពីព្រឹត្តិការណ៍ Oscar 2014 ហើយតារាល្បីៗដូចជា Ellen DeGeneres, Brad Pitt, Julia Roberts, និង Meryl Streep បានប្រើប្រាស់ការ ថតរូបរបៀបនេះ ហើយរូបថតមួយនេះ ទទួលបានការ ចាប់អារម្មណ៍យ៉ាងច្រើន សន្ធឹកសន្ធាប់។

នេះហើយជា មូលហេតុដែលធ្វើអោយ Apple សម្រេចបញ្ចូលកម្មវិធី ដែលជាជំនួយ ទៅលើការថតរូបដោយខ្លួនឯង។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]