នៅពេលដែលអ្នក មានជំងឺ គ្រុនផ្ដាសាយ លោកអ្នកតែងតែ ចង់អោយបាន ជា ឆាប់រហ័ស តើមែនទេ?

ខាងក្រោមនេះ ជាការណែនាំនូវចំណុចខ្លះៗ ដែលអាចធ្វើអោយលោកអ្នក បានធូរស្បើយ ពីគ្រុនផ្ដាសាយបាន។

១. អ្នកប្រាកដជាគិតថា ផ្ដាសាយជារឿងធម្មតា តែការទៅជួបគ្រូពេទ្យ ជាការល្អ ព្រោះថា គ្រូពេទ្យ អាចផ្ដល់ប្រឹក្សា និង វេជ្ជបញ្ជាថ្នាំពេទ្យ បានយ៉ាងត្រឹមត្រូវ ជាជាងដែលយើងរកថ្នាំលេបដោយខ្លួនឯង។

២. ពិសារភេសជ្ជៈក្ដៅៗ អាចជួយកម្ដៅសីតុណ្ហភាពនៅក្នុងខ្លួនបាន។

៣. ទទួលទានទឹកអោយបានច្រើន ជាពិសេស ទឹកក្រូចច្របាច់  ព្រោះវាសំបូរទៅដោយ វីតាមីន C ដែលអាចជួយអោយអ្នក ឆាប់បានធូរស្បើយពី ជំងឺ។ សាកល្បងពិសារទឹកក្ដៅឧណ្ឌៗអោយបានច្រើន ព្រោះពេលផ្ដាសាយ ខ្លួនរបស់អ្នក បានបាត់បង់ជាតិទឹកច្រើន។

៤. គេងអោយបានគ្រប់គ្រាន់ ព្រោះអ្នកត្រូវការថាមពល ដើម្បីប្រឆាំងនឹងមេរោគផ្ដាសាយ។

៥. នៅពេលមានជំងឺ ផ្ដាសាយ អ្នកតែងតែ មានបញ្ហានូវការដកដង្ហើម ដូច្នេះហើយលោកអ្នក អាចប្រើប្រាស់នូវ ម៉ាស៊ីនចំហុយជាតិទឹក។ ប្រសិនជាគ្មានម៉ាស៊ីននេះ លោកអ្នកអាចប្រើប្រាស់វិធីងាយៗ ដូចជា ដាក់ទឹកក្ដៅក្នុងចានដែកធំមួយ ហើយអោនមុខចុះ ដកដង្ហើមនូវចំហាយទឹកក្ដៅនោះ អោយបានវែងៗ មួយៗ។ វិធីមួយទៀត លោកអ្នកក៏អាច កម្ដៅបាតជើង ជាមួយនឹងទឹកក្ដៅឧណ្ឌៗបានដែរ។

៦. គួរបរិភោគអាហារអោយបានគ្រប់គ្រាន់ និង សំបូរទៅដោយជីវជាតិ អោយបានទៀងទាត់ កំឡុងពេលអ្នកផ្ដាសាយ។

៧. ម្ហូបដែលគួរជៀសវាងនោះគឹ ផលិតផលដែលធ្វើពី ទឹកដោះគោ ព្រោះវាកាន់តែធ្វើអោយអ្នក ហៀរសំបោរច្រើនទៀត។ ការ៉េម ឬ របស់ត្រជាក់ពេក ក៏គួរតែកាត់បន្ថយដែរ។

៨. លំហាត់ប្រាណស្រាលៗ និង ការតាំងសមាធិ ជាវិធីល្អ ក្នុងការសំរួលសាច់ដុំ ដែលស្ពឹកស្រពន់ ពីឥទ្ធិពលនៃជំងឺផ្ដាសាយ។

អនុវត្តនូវចំនុចខាងលើ លោកអ្នកនឹងអាចបានធូរស្បើយ ពីជំងឺផ្ដាសាយបាន ក្នុងរយៈពេលខ្លី។



ប្រភព៖ បរទេស

ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]