សហរដ្ឋអាមេរិក៖ គម្រោងការណ៍ប្លន់ ដ៏ល្អឥតខ្ចោះមួយ ត្រូវបានបញ្ចប់ទៅ ដោយភាពបរាជ័យ បន្ទាប់ពីប្លន់ច្រលំផ្ទះ។

យ៉ាងណាមិញ អជ្ញាធរនៅក្នុងទីក្រុង Madison នៃរដ្ឋ Wisconsin បានបង្ហាញឲ្យដឹងថា មេគំនិតនៅក្នុងការប្លន់នេះ គឺនារីវ័យក្មេង Efemia Neumaier អាយុ ២១ឆ្នាំ ដែលនាងបាន ស្នើរសុំឲ្យបុរស៣នាក់ ជួយប្លន់បុរសម្នាក់ ដែលនាងទើបតែធ្វើការ ណាត់ជួបគ្នាលើកដំបូង។ ជាមួយគ្នានោះ នាងបានប្រាប់ទៅ បក្សពួកទាំង៣នាក់នោះ ឲ្យប្លន់បុរស ដែលជាអ្នករស់នៅក្នុងទីក្រុងនេះ ដែលយ៉ាងហោចណាស់បុរសនេះ មានប្រាក់សុទ្ធ ១,៥០០ ដុល្លារអាមេរិក នៅក្នុងផ្ទះ។ 

តែអ្វីដែលមិននឹកស្មានដល់ គឺក្រុមក្មេងស្ទាវទាំង៣នាក់នេះ បានប្លន់ច្រលំផ្ទះ ដែលក្រោយពេល ទម្លុះទ្វារចូលទៅ ពួកគេព្យាយាមស្វែងរករបស់មានតម្លៃ និងប្រាក់ ហើយបានចូលទៅក្នុងបន្ទប់គេង ក៏ប្រទះឃើញ គូស្នេហ៍នេះកំពុងតែគេងនៅលើគ្រែ។ ភ្លាមៗនោះ ពួកចោរទាំងនេះ បានទាញប្ដីចេញទៅក្រៅបន្ទប់ និងវាយយ៉ាងទក់សាច់ ខណៈពេលដែលឲ្យស្ដ្រីជាប្រពន្ធ រួមភេទនឹងពួកគេនោះ។ ជាមួយគ្នានោះ ស្ដ្រីរងគ្រោះនេះ បាននិយាយថា នាងមានផ្ទៃពោះ ៦ខែហើយ តែចោរបែរជាមិនខ្វាយខ្វល់។ 

បន្ទាប់ពីធ្វើសកម្មភាពរួចរាល់ ចោរទាំងនេះ បានចាក់សោរពីរនាក់ ប្ដីប្រពន្ធនេះ នៅក្នុងបន្ទប់បោកខោអាវ ដែលងងឹតឈឹង បន្ទាប់ពីពួកវាបានផ្ដាច់ភ្លើង និងយក កាតចាយលុយ (credit cards) របស់ពួកគេទៅទាំងអស់នោះ។ 

នៅក្នុងនោះ ប៉ូលីស បានចាប់ខ្លួន Kristopher Hughes អាយុ 20 Michon Thomas អាយុ22 និង Eric Bass អាយុ 23 ដែលពួកគេនឹងប្រឈមមុខ បទចោរប្លន់ និងរំលោភសេពសន្ថវៈ ខណៈពេលដែលនាង Neumaier ក៏ត្រូវជាប់ទោសដូចគ្នា ដែលជាមេគំនិតក្នុងការប្លន់នេះ។ តែជាការពិត បក្សពួកក្រុមចោរប្លន់នេះ គឺមាន៦នាក់ មិនមែន៤នាក់នោះទេ ដែលនាពេលនេះប៉ូលីស បានធ្វើការចាប់ខ្លួនអស់ហើយ៕

នេះជារូបភាព ជនល្មើសទាំង ៦

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]