បាត់ដំបង ៖ សពទារកទើបនឹងកើត ដោយ រុំនិងក្រណាត់ហើយ មានសារ៉ាងនិងស៊ីរ៉ូមជាប់ ជាមួយសព ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្បែរប្រឡាយទឹក ក្រោយភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្ដបាត់ដំបង កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ដោយមិនដឹងថា តើគេយកទារកទៅបោះចោលតាំងពីពេលណានោះទេ ។

លោកស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បាន និយាយថា ក្រោយពីទទួលបានព័ត៌មានពី ប្រជាពលរដ្ឋ ប្រទះឃើញសពទារកត្រូវគេ យកទៅបោះចោល ដោយមានរុំនិងក្រណាត់ ផងនោះ នគរបាលជំនាញ បានចុះទៅពិនិត្យ មើល និងរៀបចំបូជាសពទារក ។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា សព ទារកទំនងជាម្ដាយរបស់ខ្លួនដែលប្រសូត ទារកនេះ ពុំរៀបការត្រឹមត្រូវ ពោលលួច លាក់ជាមួយប្រុសណាម្នាក់ ធ្វើឱ្យមានការ ខ្មាសអៀន ហើយពេលកើតកូនចេញមក យកមកបោះចោលតែម្ដង ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]