ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅក្នុងរាជធានីភ្នំពេញ បានបន្តរុករកវត្ថុតាង នៅជាយ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន ដោយកម្លាំង នគរបាល ប៉ុស្តិ៍ផ្សារដើមគរ ខណ្ឌទួលគោក ។

មន្រ្តីនគរបាល រាជធានីភ្នំពេញ បាននិយាយថា ជនសង្ស័យម្នាក់ ជាជនជាតិវៀតណាម ឈ្មោះចាំង វឹកប៊ិន វ័យ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួល ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកម៉ោង៩ ថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៤ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួននៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ខណះ ដែលជនសង្ស័យ និងបក្ខពួក បានធ្វើសកម្មភាព លួចគាស់ទ្វារ ប៉ងលួចរថយន្ត កាមរីបាឡែន ។

សកម្មភាពជាច្រើនម៉ោង នៅថ្ងៃទី១៤ ខែមីនា សមត្ថកិច្ចនិងអាជា្ញធរ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ ទួលគោក រួមនិងកម្លាំងព្រហ្មទណ្ឌរាជធានីភ្នំពេញ បានចុះ ប្រតិ បត្តិការ ឆែកឆេរផ្ទះជួល ជនសង្ស័យស្នាក់នៅ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ពេលនោះសមត្ថកិច្ច រកឃើញវត្ថុតាង ប្រដាប់កាច់គាស់មួយចំនួន ។

ជនសង្ស័យបាននិយាយ ជាភាសាវៀតណាម តាមរយះអ្នកបកប្រែថា ខ្លួនគាស់ទ្វារ រថយន្តគឺប៉ងលួចរបស់របរក្នុងនោះ ដើម្បីយកទៅលក់ ឲ្យម៉ូយម្នាក់ ជាស្រ្តីរកស៊ីនៅផ្សារកាប់គោ ។

កន្លងមកសកម្មភាព គាស់ទ្វាររថយន្ត យករបស់របរមាន តម្លៃតែងតែកើតឡើង ជាហូរហែរ ខណះដែលម្ចាស់រថយន្តមួយចំនួន មានការធ្វេសប្រហែស ។

ជនរងគ្រោះ ជាអ្នកមានមុខមាត់ម្នាក់ នៅក្នុងសង្គមមិនបានប្រាប់ព័ត៌មាន អ្វីដល់អ្នកព័ត៌មានឡើយពោល គឺហាក់បីដូចជាមានអាថ៏កំបាំង ។

ប្រជាពលរដ្ឋជាច្រើននាក់ នៅភូមិតាងួន សង្កាត់កាកាប បាននិយាយ ថា កន្លងមកធ្លាប់មាន ចោរគាស់ ផ្ទះ ជាច្រើនដងមកហើយនៅក្នុងភូមិនេះ ជាក់ស្តែងកាលពី១ ខែមុន ផ្ទះប្រជាពលរដ្ឋ ក្បែរនោះត្រូវ ចោរគាស់ទ្វារ យករបស់របរ ខណះដែលម្ចាស់មិននៅ។

ពួកគាត់ទទូច ដល់អាជា្ញធរ មានសមត្ថកិច្ចសុំឲ្យពង្រឹង សន្តិសុខឡើងវិញ បន្ទាប់ពីពួកគាត់ កំពុងមានការ ព្រួយបារម្ភ អំពីសុវត្ថិភាពសន្តិសុខ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]