យោងតាមប្រភពព័ត៌មាន CNN បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបន្តការស្វែករក យន្តហោះប្រភេទ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline ដោយការពង្រីកការស្វែករក រហូតដល់មហាសមុទ្រឥណ្ឌា។

រហូតមកដល់ថ្ងៃទី១៤ ខែមិនានេះ សំនួរជាច្រើនបានកើតឡើង ច្រើនជាងចម្លើយ ខណៈសំនួរមួយនៅតែចោទសួរឡើង ជារើយៗថា «តើយន្តហោះ Boeing 777 នៅឯណា?»។

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមិនា ឆ្នាំ២០១៤ កន្លងទៅនេះ មន្ត្រីរបស់សហរដ្ឋអាមេរិក បានថ្លែងឲ្យដឹងថា «ក្រុមអ្នកស៊ើបអង្កេត នឹងចាប់ផ្តើមពង្រីកការស្វែងរក យន្តហោះប្រភេទ Boeing 777 ដែលបានបាត់ខ្លួនអស់រយៈពេល ៦ថ្ងៃមកហើយនេះ នៅមហាសមុទ្រឥណ្ឌា»។

ហេតុអ្វីអាជ្ញាធរពង្រីកការស្វែងរក របស់ពួកគេ ជាជាងការបង្រួមការស្វែងរក?

មន្រ្តីរបស់សហរដ្ឋអាមេរិក បានប្រាប់ទៅកាន់ CNN ឲ្យដឹងថា យន្តហោះប្រភេទ Boeing 777 ដែលបាត់ខ្លួននេះ អាចបន្តការហោះហើរទៅមុខ រយៈពេល៤ទៅ៥ម៉ោងទៀត ក្រោយពីបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា។ ជាមួយគ្នានេះដែរ មន្រ្តីជាន់ខ្ពស់នៃសហរដ្ឋអាមេរិក បានប្រាប់ទៅ CNN ឲ្យដឹងទៀតថា មន្រ្តីម៉ាឡេស៊ីបានជឿថា ពួកគេទទួលបានសំលេង ពីប្រព័ន្ធនៃសេវាទិន្នន័យ (ACARS) របស់យន្តហោះ បញ្ជូនទៅកាន់ផ្កាយរណប ក្នុងរយៈពេល៤ ទៅ៥ម៉ោងបន្តទៀត បន្ទាប់ពីយន្តហោះនោះបាត់ខ្លួន ចេញពីប្រព័ន្ធរ៉ាដា ដូច្នេះយន្តហោះនោះ អាចនឹងហោះទៅដល់មហាសមុទ្រឥណ្ឌា។

ព័ត៌មាន រួមបញ្ចូលជាមួយនឹងទិន្នន័យនៃប្រព័ន្ធរ៉ាដា និងការសិក្សាទៅលើប្រេងសាំង របស់យន្តហោះ Boeing 777 ដែលបានបាត់ខ្លួននោះ បាននាំឲ្យមន្រ្តីរបស់សហរដ្ឋអាមេរិកជឿថា យន្តហោះនោះអាចនឹងហោះទៅកាន់ មហាសមុទ្រឥណ្ឌា ដែលផ្ទុយពីទិសដៅដើម របស់យន្តហោះ។

យ៉ាងណាមិញ មន្រ្តីរបស់សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា «សម្រាប់ព័ត៌មានថ្មីនេះ បាននាំឲ្យមានការសម្រេចចិត្ត ដើម្បីផ្លាស់ទីនាវា USS Kidd ទៅកាន់មហាសមុទ្រឥណ្ឌាវិញ ដើម្បីចាប់ផ្តើម ការស្វែងរក យន្តហោះប្រភេទ Boeing 777 នៅក្នុងតំបន់នោះ»។

គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរទីតាំងស្វែងរក ទៅកាន់មហាសមុទ្រឥណ្ឌានេះ មិនមែនជារឿងងាយស្រួលឡើយ ដោយគេបានប្រៀបធៀបវា ដូចនឹង «ផ្លាស់ប្តូរពីក្តារអុក ទៅជាតារាបាល់ទាត់» ព្រោះមហាសមុទ្រឥណ្ឌា គឺជាមហាសមុទ្រធំជាងគេ លំដាប់លេខ៣ នៅលើពិភពលោក ហើយមានកន្លែងជាច្រើន មានជំរៅជ្រៅជាងកន្លែងជាច្រើន ដែលក្រុមការងារ ធ្លាប់បានធ្វើការស្វែងរកពីមុខមក៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់ថា យន្តហោះ Boeing 777 ដែលបាត់ខ្លួននេះ អាចហោះទៅមហាសមុទ្រឥណ្ឌា ដែរឬទេ?

ប្រភព ៖ CNN

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]