អាមេរិក៖ នាពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ បានបង្ហាញពី យន្តហោះមួយគ្រឿងរបស់ US Airways ត្រូវបានបង្ខំចិត្តចុះចតញាប់ប្រញាល់ យ៉ាងបន្ទាន់ ដោយសារ តែកង់ខាងមុខ របស់យន្តហោះជាប់គាំង មិនដំណើរការបន្ទាប់ ពីបានជួបប្រទះ ខ្យល់ដ៏ខ្លាំងមួយ ដែលធ្វើអោយអ្នកដំណើរ ទាំងអស់នៅលើនោះ ចុះចេញ ពីយន្តហោះមួយនេះ ទាំងព្រលឹងចុងសក់។

យោងតាមរបាយការណ៍ ដំបូងបានអោយដឹងថា យន្តហោះ Airbus 320 មានបញ្ហាបែបនេះ ក៏ដោយសារតែកង់ ខាងមុខបានបែកធ្លាយ តែក្រោយមកក្រុមហ៊ុនអាកាសចរណ៍ បានអះអាងប្រាប់សារព័ត៌មាន CBS Philly ថាឧបត្តិហេតុនេះបណ្តាល មកពីគ្រឿងយន្តរបស់ កង់ខាងមុខមិនដំណើរការ។

ក្រុមអាជ្ញាធរបាន ប្រាប់អោយដឹងថា យន្តហោះនោះ បានចុះចតនៅម៉ោង ៦:៣០នាទីព្រឹក នៅឯព្រលានយន្តហោះ អន្តរជាតិ Philadelphia ដែលមានផ្ទុកអ្នកដំណើរ ចំនួន១៤៩នាក់ ដែលមានពីរនាក់ ទទួលរងរបួសស្រាល ហើយចំពោះបុគ្គលិក នៅលើយន្តហោះនោះវិញ មិនមានអ្នកណាទទួល រងរបួសឡើយ។

យោងតាមសម្តីរបស់ អ្នកនាំពាក្យនៃ ក្រុមហ៊ុនអាកាសចរណ៍នោះ បាននិយាយថា ពិតណាស់យន្តហោះបានហោះ ដំណើរការជាធម្មតា តែក្រោយមក អ្នកបើកយន្តហោះបានបង្ខំ ចុះចតដោយមិនដឹង ពីមូលហេតុឡើយ។ ទោះយ៉ាងណា ទីភ្នាក់ងារ National Weather Service បាននិយាយថា មូលហេតុដែលបណ្តាលអោយ អ្នកបើកយន្តហោះបង្ខំចិត្ត ចុះចតនោះក៏ដោយសារ តែជួបប្រទះនឹងខ្យល់ដែល បក់បោកយ៉ាងខ្លាំងផងដែរ។

ជារឿងល្អមួយដែរគឺថា នៅពេលដែលមាន ឧបត្តិហេតុបែបនេះ ក្រុមសង្រ្គោះបន្ទាន់ក៏បាន ទៅដល់កន្លែងកើតហេតុ ភ្លាមៗផងដែរព្រមទាំង បានជួយយកអ្នកដំណើរចេញ យ៉ាងឆាប់រហ័សទៀតផង។

គួររំឭកផងដែរថា កាលពីថ្មីៗនេះ ពិភពលោកកំពុងមានការ ភ្ញាក់ផ្អើលចំពោះការ បាត់ដំណឹងរបស់ យន្តហោះប្រភេទ Boeing 777 របស់ប្រទេសម៉ាឡេស៊ី ដែលមានឈ្មោះថា MH 370 ដោយមិនដឹងថា តើវាសនារបស់អ្នក ដំនើរនៅលើយន្តហោះ នោះនឹងទៅជាយ៉ាងណានោះទេ។

តើប្រិយមិត្ត យល់យ៉ាងណាដែរ?









ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]