ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ LookingTODAY បានចុះផ្សាយ ដោយដាក់ ចំណងជើងៗថា “សេង សូណា ចង់ថតវីដេអូសិច បញ្ជាក់ប្រាប់ ពិភពលោកថា ខ្មែរមិនអន់ឡើយ ” ចេញផ្សាយកាលពី ពេលថ្មីៗនេះ រួចមក នៅថ្ងៃទី១៤ ខែមិនា នេះបានធ្វើឲ្យមហាជន ក៏ដូចជា អ្នកតាមដាន សង្គមសិល្បៈខ្មែរ មួយចំនួន មានការភ្ញាក់ផ្អើលជាខ្លាំង និងបានគិតថា សេង សូណា ជាតារាខ្មែរទី១ហើយ ដែលហ៊ាននិយាយដោយ ចំហរបែបនេះ ។

ចំពោះព័ត៌មានដ៏អាក្រក់ និងអាប់ឱនកេរ្តិ៍ឈ្មោះ លើកញ្ញា សេង សូណា នាពេលនេះ បានធ្វើឲ្យតារាសម្តែងសម្បូរសាច់ដើមទ្រូងរូបនេះ ក្តៅស្លឹកត្រចៀក ឆួលចុងច្រមុះយ៉ាងខ្លាំង បន្ទាប់ពីបានឃើញពត៌មានបែបនេះធា្លក់មកលើខ្លួន ។ ជុំវិញដំណឹងដ៏ភ្ញាក់ផ្អើលខាងលើ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ នេះ ត្រូវបានស្រីស្រស់ សេង សូណា ច្រានចោល យ៉ាងដាច់អហង្ការភ្លាមៗមិនបង្អង់យូរឡើយ ចំពោះព័ត៌មានមិនពិត ដែលបណ្តាញសារព័ត៌មាន និងគេហទំព័រ ក្នុងស្រុកមួយចំនួន បានចុះផ្សាយ ។

សេង សូណា បានបកស្រាយប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា នាងមានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងបានឮ និងឃើញព័ត៌មាននេះភ្លាម ព្រោះរឿងនេះ មិនមែនជារឿងពិត ។ ស្រីស្រស់ សេង សូណា បានឲ្យដឹងថា"ចំពោះព័ត៌មាន ដែលគេចុះផ្សាយហ្នឹង មិនមែនជារឿងពិតនោះទេ ព្រោះអ្វីៗទាំងអស់ គេចោទមកលើខ្ញុំនោះ គឺខ្ញុំមិនបានសរសេរទេ ។ ព្រោះ Account Facebook ដែលមាន ឈ្មោះ Seng Sona នេះ ខ្ញុំ Block ឈប់ប្រើយូរណាស់មកហើយ ហើយ Account Facebook ពិតប្រាកដរបស់ ខ្ញុំគឺឈ្មោះ Seng Sona Seng មិនមែនឈ្មោះ Seng Sona ទេ " ។

តារាសម្តែង កំពុងមានប្រជាប្រិយភាព ដើមឆ្នាំ២០១៤ កញ្ញា សេង សូណា បានបញ្ជាក់ដោយសុទិដ្ឋិនិយមថា ក្នុងនាមនាងជាអ្នកសិល្បៈ នាងមិនអាចសរសេរ និងនិយាយពាក្យដូច្នេះបានទេ ព្រោះនាង គឺជាមនុស្សរបស់មហាជន ហើយមានកេរ្តិ៍ឈ្មោះ និងមានប្រជាប្រិយភាព ដោយសារមហាជន ដូច្នេះនាងមិនអាច ធ្វើអំពើដ៏អាក្រក់ ដូចដែលគេចោទប្រកាន់ នោះបានទេ ។

កញ្ញា សេង សូណា បានបញ្ជាក់បន្ថែមថា ចំពោះខាងរឿងនេះ គឺជារឿងមិនពិត។ ចំពោះការសរសេរពាក្យពេចន៍ទាំងនោះ គឺគេចង់ មួលបង្កាច់ និងបង្ខួចកេរ្តិ៍ឈ្មោះ របស់នាង តែប៉ុណ្ណោះ ព្រោះបច្ចុប្បន្ននាង ត្រូវបានបណ្តាក្រុមហ៊ុនធំៗក្នុងស្រុកទាក់ទងនាងថតស្ពត និងសម្តែងជាច្រើន ។ មិនតែប៉ុណ្ណោះ នាងក៏និងត្រៀមខ្លួនថត ខ្សែភាពយន្តហូលីវូដ ឲ្យក្រុមហ៊ុនក្រៅប្រទេសផងដែរ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]