កាលពីពេលកន្លងទៅនេះ ប្រហែលជាម៉ោង ៥ កន្លះល្ងាច មានឡានម៉ាក fatal បានបង្កគ្រោះថ្នាក់ នៅតាមផ្លូវមួយក្នុងទៅក្រុង Luoyang ។ តាមការស្រាវជ្រាវ បានបញ្ជាក់ថាបុរសដែលបើកឡាននេះ ទៅបុកបុរសចាស់នេះ មិនមានប័ណ្ណបើកបរនោះទេ ហើយបុរសដែលគេបានបុកនោះ គឺបានជិះកង់ស្រប ផ្លូវគ្នា និងឡាននេះ។ ភ្លាមៗពេលនោះដែរ បុរសនេះបានស្លាប់នៅនឹងកន្លែង ចំណែកឯអ្នកបើកបរវិញ ទុកឡានចោលនិងជិះតាក់ស៊ីទៅបាត់។​ បងប្អូនរបស់ជនរងគ្រោះ និងសាក្សីដែលនៅកន្លែងកើត ហេតុនោះមានការខឹងសម្បារជាខ្លាំង។ សាក្សីនៅទីនោះបាននិយាយថា ដំបូងបុរសដែលជាអ្នកបើកឡាននេះ បានបើកឡានកៀរចូលទៅ ផ្លូវមួយចំហៀងដែលជាផ្លូវរបស់កង់។ បន្ទាប់មកបុរសនោះនៅតែបន្ដរហូត ដល់ឡានរបស់គាត់ទៅ ជិតដល់បុរសនោះ និងបានបុកបុរសនោះទៅឆ្ងាយតែម្ដង។ ស្រ្ដីដែលជាសាក្សីបាន និយាយថាប្រហែលជាអ្នកបើកបរនេះស្រវឹង ទើបបើកឡានកៀរចូលទៅផ្លូវម្ខាងទៀត។ ទោះបីជាយ៉ាងណា សូមមេត្ដារៀនបើកបរ មុននឹងបើករថយន្ដ និងសូមកុំស្រវឹងពេលកំពុងបើកបរ៕

រៀបចំដោយ Ma

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]