អាមេរិក៖ ពិតជាគួរឲ្យហួសចិត្ត ចំពោះមន្រ្តីប៉ូលីសទាំងនេះ ដែលធ្វើការបាញ់ប្រហារ ទៅលើបុរសចំណាស់ អាយុ ៧០ឆ្នាំ ម្នាក់ ដោយសារ តែយល់ច្រឡំ ស្មានតែបុរសរូបនោះ ទាញយកកាំភ្លើងទៅវិញ។

វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះជាសាធារណៈ នៅលើបណ្តាញអ៊ិនធើណេត បង្ហាញពីសកម្មភាព របស់ប៉ូលីស បញ្ឈប់រថយន្តមួយគ្រឿង ដើម្បីត្រួតពិនិត្យ ព្រោះតែស្លាកលេខរថយន្ត មួយគ្រឿងនោះ ផុតកំណត់ប្រើប្រាស់។ នៅក្នុង ហេតុការណ៍នោះ ប៉ូលីស បានបញ្ជាឲ្យ បុរសរងគ្រោះ ជាម្ចាស់ រថយន្ត ចេញមកក្រៅ ប៉ុន្តែខណៈនោះ បុរសរងគ្រោះ គាត់បានងាកទៅលូកយក ឈើច្រត់របស់ខ្លួន ជាហេតុធ្វើឲ្យ ប៉ូលីស មើលច្រឡំស្មានថាជា កាំភ្លើង ក៏បានបាញ់ទៅលើរូបគាត់ និង រថយន្ត អស់ជាច្រើនគ្រាប់ មុនពេល ដឹងថានោះមិនមែនជាកាំភ្លើង៕

សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖

ប្រភព៖ liveleak

ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]