ខេត្តកំពត ៖ បុរសម្នាក់ទើបនឹង ការប្រពន្ធថ្មោងថ្មី ត្រូវមិត្តបបួលទៅផឹកទឹកត្នោតជូរ លុះស្រវឹងជិះម៉ូតូត្រឡប់មកផ្ទះវិញ ឡើងពំនូកដី បណ្តាលឱ្យដួល ច្រងាប់ច្រងិល រងរបួសបែកមុខមាត់ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ហើយត្រូវសមត្ថកិច្ច ហៅរថយន្តសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យ កំពត ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៤ មីនា ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ (កំពត-កំពង់ត្រាច) ស្ថិតក្នុងភូមិសំរោង ឃុំជុំគ្រៀល ស្រុកទឹកឈូ ។

នគរបាលប៉ុស្តិ៍ ឃុំជុំគ្រៀល បានឱ្យដឹងថា ជនរងគ្រោះឈ្មោះពូ ក្រៀម ភេទប្រុស អាយុ២៦ឆ្នាំ ទើបនឹងការប្រពន្ធថ្មីៗ ហើយត្រូវមិត្តភក្តិ បបួលទៅផឹកទឹកត្នោតជូរ ក្រោយពីត្រឡប់មកវិញ ក៏ជួបហេតុការណ៍នេះតែម្តង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]