ភ្នំពេញ ៖ បុរសជនជាតិវៀតណាម មុខ របរជាកម្មករមើលបែត្រី ត្រូវបានគេប្រទះ ឃើញដេកស្លាប់ ក្នុងថ្លុកឈាម ក្បែរមាត់ស្រះ ចិញ្ចឹមត្រី ក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅភូមិ សំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ដែលការស្លាប់របស់ជនរងគ្រោះរូបនេះ ត្រូវ បាន គេសង្ស័យថា ជាទំនាស់ ផ្ដើមចេញពេល ផឹកស៊ី រវាងជនរងគ្រោះនិងជនដៃដល់ជា អ្នកស្គាល់គ្នា ប៉ុន្ដែជន ដៃដល់បានរត់គេច ខ្លួនបាត់ក្រោយកើតហេតុ ។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ សមត្ថកិច្ចថា សពជនរងគ្រោះ ថាំង យ៉ាំង បាវ អាយុ៥០ឆ្នាំ មុខរបរជាអ្នកមើលខុស ត្រូវនៅកន្លែងចិញ្ចឹមត្រូវ ត្រូវបានគេប្រទះ ឃើញស្លាប់ក្នុងថ្លុកឈាម កាលពី វេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៤ ខណៈដែលកម្មករផ្សេងទៀត បាន យកចំណីមកឱ្យត្រីស៊ី ។

ប្រភពព័ត៌មានពីសាក្សីដដែលនេះ បាន ឱ្យដឹងថា មុនពេលកើតហេតុ ពោលកាលពី វេលាម៉ោង ប្រមាណ១១និង៣០នាទី យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ គេបានឃើញ ជនរងគ្រោះនិងបុរសម្នាក់ ដែលជាជនជាតិ វៀតណាមដូចគ្នា ឈ្មោះចាំង យ៉ាំងវ៉េ អាយុ ៣៣ឆ្នាំ រស់នៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ អង្គុយផឹកស៊ីជាមួយគ្នា ។

សាក្សីបានបន្ដថា ក្រោយពីបានផឹកស៊ី មួយសន្ទុះធំមួយរួចមក គេបានឮសំឡេង ឈ្លោះប្រកែកគ្នា រវាងពួកគេទាំងពីរនាក់ ប៉ុន្ដែមិនដឹងថា មានមូលហេតុអ្វីដែលនាំឱ្យ ឈ្មោះប្រកែកគ្នានោះឡើយ ។ លុះព្រឹក ឡើងស្រាប់តែប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់ ក្នុងថ្លុកឈាម បាត់ទៅហើយ រីឯ ដៃគូ ដែលផឹក ស៊ីជាមួយនោះ បានរត់គេច ខ្លួនបាត់ ដូច្នេះ ទើបគេសន្និដ្ឋានថា ដៃគូដែល ផឹកជាមួយជនរង គ្រោះគឺជា ជនដៃដល់វាយ សម្លាប់ជនរងគ្រោះ និងដំបងឈើ៣កំណាត់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូល ដ្ឋាននិងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានចុះទៅពិនិត្យមើល នៅកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវបន្ដទៀតដើម្បីតាមចាប់ ជនបង្កយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]