ខេត្តបន្ទាយមានជ័យ ៖ មនុស្សប្រុសស្រី ២នាក់បានស្លាប់ក្នុងយប់តែមួយ ដោយម្នាក់ស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ ខណៈចេញពីផឹកស៊ី ត្រូវរថយន្តបុក និងម្នាក់ទៀតចង.ក ធ្វើអត្តឃាតខ្លួនឯង ដោយសង្ស័យតូចចិត្តខ្លួន មានជំងឺព្យាបាលមិនជា ។ ហេតុការណ៍នេះ កើតឡើង កាលពីថ្ងៃទី១៣ មីនា ២០១៤ ស្ថិតនៅក្រុងប៉ោយប៉ែត ។

នៅក្នុងហេតុការណ៍នេះ គ្រោះថ្នាកចរាចរណ៍ រថយន្តបង្កបានបើកគេចខ្លួនបាត់ ដោយបន្សល់តែ កម្ទេចកញ្ចក់បែករាយពេញផ្លូវ និងសពជនរងគ្រោះឈ្មោះឈុំ ពៅ អាយុ៣០ឆ្នាំ ជាកម្មករអូសរទេះនៅ ច្រកទ្វារប៉ោយប៉ែត ត្រូវបានប្រពន្ធយកទៅធ្វើបុណ្យ នៅវត្តបាលិលេយ្យ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ។

ដោយឡែកករណីចង.កធ្វើអត្តឃាតវិញ បានកើតមានឡើងក្នុងភូមិចាន់គិរី សង្កាត់-ក្រុងប៉ោយប៉ែត ដោយស្ត្រីរងគ្រោះឈ្មោះសុខ ទូច អាយុ៤១ឆ្នាំ មានផ្ទុកមេរោគអេដស៍ធ្វើអត្តឃាត នៅក្នុងផ្ទះដោយចងនឹង ក្រមាទៅនឹងធ្នឹមសំយ៉ាបផ្ទះ ហើយត្រូវបុរសជាប្ដីប្រទះឃើញ ។









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]