ចិន៖ ស្ដ្រីម្នាក់មានចិត្ដសប្បាយរីករាយជាខ្លាំង ជាមួយនឹងលទ្ធផលដែលនាង ទទួលបានក្រោយពីធ្វើការវះកាត់ ដោយបន្ថែមប្រវែង ២២.៨៨ស.ម ទៅក្នុងជើងរបស់នាង។ 

យ៉ាងណាមិញ នាង Xu Juan អាយុ ២១ឆ្នាំ ជាអ្នករស់នៅក្នុងប្រទេសចិននេះ បានទទួលរងនូវជំងឺ ឆ្លងនៅក្នុងឆ្អឹងរបស់នាង តាំងពីនាងនៅក្មេងម្ល៉េះ។ ដោយសារតែ គ្រឿងបរិក្ខា និងបច្ចេកទេស នៃវេជ្ជសាស្ដ្រនៅក្នុង ទីក្រុងដែលនាងរស់នៅ មិនមានភាពជឿនលឿន បានបណ្ដាលឲ្យនាងទទួល យកការព្យាបាល មិនបានត្រឹមត្រូវ ដែលធ្វើឲ្យឆ្អឹងនៃសាច់ភ្លៅនាង ត្រូវបានស៊ីដោយមេរោគ។ កត្តានេះ បានបណ្ដាលឲ្យជើងឆ្វេងនាង ខ្លូីជាងជើងស្ដាំ ២២.៨៨ស.ម និងធ្វើឲ្យនាង ផលវិបាក នៅក្នុងការដើរ និងត្រូវបានប្រើឈើច្រត់អស់មួយជីវិត។ 

ទោះជាយ៉ាងណា ម្ដាយឪពុកនាង មិនបានបោះបង់ក្ដីសង្ឃឹមនោះទេ ដោយពួកគាត់បាន ព្យាយាម សន្សំប្រាក់ ដើម្បីយកមកចំណាយក្នុងការវះកាត់ ជើងរបស់នាង។

តាមរយៈលោកវេជ្ជបណ្ឌិត Hu Yihe បាននិយាយថា នាងមិនត្រឹមតែមានជើងខ្លីនោះទេ ប៉ុន្ដែជង្គង់ក៏មានសភាពមិនល្អ (ភ្លៅភ្ជាប់ទៅនឹងជើង) និងត្រគាកនាងក៏មិនការលូតលាស់ល្អថែមទៀត និងត្រូវការធ្វើការផ្លាស់ប្ដូរ។

សម្រាប់ការព្យាបាលនាង មាន២ដំណាក់កាល គឺដំបូង ជើងឆ្វេងនាងតម្រូវធ្វើការ ពង្រីកប្រវែង ដើម្បីឲ្យស្មើនឹងជើងស្ដាំវិញ។ ចំនែកដំណាក់កាលពីទី គឺតម្រូវធ្វើការវះកាត់ ដោយផ្លាស់ប្ដូរ ភ្លៅឆ្វេងដែលតភ្ជាប់នឹងជើង និង ត្រគាកដែលភ្ជាប់ជាមួយនឹងភ្លៅ។ 

ចំពោះប្រវែងជើងឆ្វេងនាង ត្រូវបានគ្រូពេទ្យបញ្ចូល ឆ្អឹងដែកដែលមានប្រដាប់មួលនៅខាងក្រៅ ដែលជារៀងរាល់ថ្ងៃ នាងត្រូវមួលឆ្អឹងដែក នោះម្ដងបន្ដិច ដើម្បីឲ្យលូកបន្ថែម សាកសមនឹង ជើងស្ដាំ៕





ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]