ចិន៖ បុរសម្នាក់ បានបាត់បង់ប្រដាប់ភេទ ទាំងស្រុង ក្រោយពីត្រូវប្រពន្ធរបស់ខ្លួន ចាប់កាត់ដាច់ ចំនួន ២ដង រួចមក ព្រោះតែរូបគាត់ ជាប្តី បានសុំលែងលះជាមួយនាង នេះបើតាមការ ឲ្យដឹង ពីប៉ូលីស ក្នុងប្រទេសចិន។

រឿងហេតុធំបំផុត ដែលនាំឲ្យរូបគាត់ជាប្តី ឈ្មោះ ហាន ម៊ូ ត្រូវប្រពន្ធ ឈ្មោះ ចាង ម៊ូ កាត់ដាច់ប្រដាប់ភេទ ដោយសារតែ បញ្ហានៃការលែងលះ។ ប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកស្រី ចាង វ័យ ៣០ឆ្នាំ មានការប្រច័ណ្ឌយ៉ាងខ្លាំងជាទីបំផុត ព្រោះគាត់គិតថា ប្តីរបស់ខ្លួន ច្បាស់ជា លួចស្រលាញ់ស្រីផ្សេងជាក់ជាមិនខាន ទើបបានជា សុំរូបគាត់ ដែលជា ប្រពន្ធស្របច្បាប់នេះ លែងលះយ៉ាងដូច្នេះ។ ក្រោយពីគិតរួច ចាង បានលួច ដាក់ថ្នាំងងុយគេង ប៉ុន្មានគ្រាប់ ចូលទៅក្នុងទឹកផឹករបស់ប្តីខ្លួន ដើម្បីឲ្យងងុយគេង លែងដឹងខ្លួន។ ទីបំផុត គំរោងការរបស់ ចាង ពិតជាបានសំរេច ដោយបុរសជាប្តី ឈ្មោះ ហាននោះ បានគេងលង់លក់បាត់ លែងដឹងខ្លួន ទើបជាឱកាសល្អ ចាង ក៏បានចាប់កាត់ ប្រដាប់ភេទ របស់ ហាន ដាច់បាត់ រួចបោះចោលក្នុងបង្គន់ និង ចុចទឹកហូរទៅបាត់ស្រមោល។

ទោះជាយ៉ាងណា ចាង ត្រូវបានប៉ូលីសចាប់ខ្លួន និង រង់ចាំថ្ងៃចូលទៅក្នុងគុកទៅហើយ តែក្រោយមក ត្រូវបានសំរេចឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន ដោយមានប្រាក់ធានា។

បន្ទាប់ពី លោក ហាន បានសំរាកព្យាបាល និង ធូរស្រាលពីរបួសហើយនោះ គាត់នៅតែទទូចចង់លែងលះ នឹងប្រពន្ធគាត់ដដែល ព្រោះតែប្រពន្ធគាត់ ជាមនុស្សដែលចូលចិត្ត ប្រច័ណ្ឌខ្លាំងពេក។ យ៉ាងណាមិញ ខណៈពេល រង់ចាំទទួលការសំរេច ពីតុលាការនោះ ប្តីប្រពន្ធមួយគូនេះ នៅតែបន្តរស់នៅជាមួយគ្នា ព្រមទាំងកូនៗ របស់ពួកគេ នៅឡើយនោះទេ។

ក្រោយមក ហាន បានចាប់ផ្តើមស្វែងរក គូស្នេហ៍ថ្មី ហើយគាត់ចង់រកនរណា ដែលអាចជាម្តាយដ៏ល្អ សំរាប់មើលថែទាំ កូនៗ របស់គាត់បាន ខណៈពេលដែល ម្តាយបង្កើត ត្រូវជាប់នៅក្នុងគុក នាពេលខាងមុខ។ ស្របពេល ដែល លោក ហាន សំរេចចិត្តនេះ គាត់មិនបានដឹងថា ប្រពន្ធរបស់គាត់ កំពុងគិតអ្វី ហើយនាង ព្រមបញ្ចប់ទៅ ដោយបែបនេះ ឬ ក៏យ៉ាងណាឡើយ។

នៅយប់មួយនោះ នាងបានប្រើវិធីសាស្រ្តដដែល ដោយបានដាក់ថ្នាំងងុយគេង មួយចំនួន ចូលទៅក្នុងទឹកដោះគោ របស់លោក ហាន ហើយលុះដល់ព្រឹកឡើង បុរសជាប្តីនោះ បានបាត់បង់ប្រដាប់ភេទ ជាលើកទី២  ដោយកាលពីលើកមុន គាត់ត្រូវបានប្រពន្ធខ្លួន កាត់ផ្នែក ដែលវែងនោះ តែសំរាប់លើកនេះវិញ កាត់ចោលអស់រលីង គ្មានសល់អ្វីបន្តិចតែម្តង។

ពិតជាសាហាវ ខ្លាំងណាស់ ដែលការប្រច័ណ្ឌរបស់ស្រ្តីម្នាក់ អាចនាំឲ្យរូបគាត់ ឈានដល់តំណាក់កាល ដែលហ៊ានកាត់ ប្រដាប់ភេទ ប្តីចោល ដោយគ្មានញញើតដៃ អ្វីបន្តិចបែបនេះ៕ ចុះប្រិយមិត្ត យល់យ៉ាងណាទៅវិញ ចំពោះករណីនេះ?

គ្រាន់តែជារូបតំណាង

ប្រភព៖ បរទេស

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]