អេស្ប៉ាញ៖ នៅលើលោកនេះ គ្មានម្តាយណាចង់ បង្កើតកូនដែលខ្លួន ខំពពោះជាង៩ខែ រួចហើយនោះ ស្លាប់ភ្លាមៗទៅវិញទេ។ តែចំពោះអ្នកស្រី Robin Cyr បានប្រទះនឹងរឿង ដ៏កំសត់មួយនេះ។

នៅពេលដែលនាង បានឮសម្តីមីងរបស់ នាងប្រាប់ថា “កូនស្រីឯងបាន លាចាកលោកនេះហើយ”។ មិនត្រឹមតែ មីងរបស់នាងនោះទេ ដែលប្រាប់ពីរឿងនេះ ក្រុមគ្រូពេទ្យក៏បាន និយាយផងដែរថា ទារកតូចរបស់នាង បានស្លាប់បាត់ទៅហើយ។

ប៉ុន្តែក្រោយពេលដែល មីងរបស់នាង ចាប់ផ្តើមបួងសួងនោះ ២៥នាទីក្រោយមក ទារកដែលអស់ដង្ហើមហើយ គ្រូពេទ្យគ្មានសង្ឃឹម ថានឹងជួយសង្រ្គោះបាននោះ ស្រាប់តែមាន ដង្ហើមឡើងវិញ។

គ្រូពេទ្យម្នាក់បាននិយាយថា “វាពិតជាអព្ភូតហេតុមែន”។ ចំណែកឯCyr ដែលត្រូវជាម្តាយ របស់ទារកនោះ បាននិយាយថា “ខ្ញុំសឹងតែមិនជឿ ទៅលើរឿងមួយនេះឡើយ។ អ្វីដែលខ្ញុំអាច និយាយបាននេះគឺជា មហិទ្ធិរិទ្ធរបស់ព្រះ”។

ក្រុមគ្រូពេទ្យនៅឯ មន្ទីរពេទ្យមួយនោះ បាននិយាយថា ពួកគេដំបូងឡើយ គ្មានសង្ឃឹមនឹង អាចស្រោចស្រង់ទារកដែលត្រូវ ម្តាយរបស់គេអោយ ឈ្មោះថា Mireya ទំងន់៤.៥គក បានឡើយ។ ហើយពួកគេក៏បាន ដកចេញឧបករណ៍សង្រ្គោះ ក៏ដូចជាបំពង់អុកស៊ីសែន ផងដែរតែក្រោយមក ស្រាប់តែមានអព្ភូតហេតុ កើតឡើងធ្វើអោយ ទារកនោះមានដង្ហើម នឹងមានជិវិតរស់ឡើងវិញ។

ស្ត្រីជាម្តាយ ដែលមានវ័យ៣៤ឆ្នាំ បានប្រាប់កាសែត Metro កាលពីថ្ងៃអង្គារថា នាងបានឃើញ Mireya បើកភ្នែករបស់គេ ជាលើកដំបូងហើយ នាងបានអោបគេ ជាលើកដំបូងផងដែរ។ នាងពិតជាសប្បាយចិត្ត ខ្លាំងណាស់។

តើប្រិយមិត្តយល់ យ៉ាងណាដែរ ចំពោះអព្ភូតហេតុមួយនេះ?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]