អូស្ត្រាលី៖ ក្មេងស្រីម្នាក់ ចង់ក្លាយជាមនុស្ស ប្រុសម្នាក់បានសុំអោយ ម្តាយរបស់គេនាំ ទៅជួបគ្រូពេទ្យដើម្បី បន្តប្រដាប់ភេទមនុស្សប្រុស អោយនាង។

Elle Wright ដែលត្រូវជា ម្តាយរបស់ក្មេងស្រី នោះនិយាយថា កូនស្រីរបស់គាត់ Ruby តែងតែស្លៀកពាក់ដូចជាក្មេងប្រុស ហើយធ្វើអត្តចរិត ដូចជាក្មេងប្រុសអញ្ចឹងដែរ។ ហើយនាងចូលចិត្តលេង ឡានជ័រនិងរបស់ ដែលក្មេងប្រុសៗចូលចិត្តលេង ជាជាងតុក្កតាជ័រដែល ក្មេងស្រីទូទៅធម្មតា ចូលចិត្តលេង។

នៅពេលដែលគេ មានអាយុ៣ឆ្នាំ ក្មេងស្រីម្នាក់នេះ មិនព្រមស្លៀកពាក់ ខោអាវស្រីឡើយ។ តែទោះយ៉ាងនេះក៏ដោយ នាងមិនដែលបង្ហាញពី ចំណង់ដែលចង់ប្តូរ រាងកាយនាងអោយ ទៅជាក្មេងប្រុសនោះទេ រហូតទាល់តែនាង បានចុះកម្មសិក្សាហើយ ចំណាយពេលមួយយប់ គេងនៅក្រៅផ្ទះ។

ក្មេងស្រីវ័យ៨ឆ្នាំរូបនេះ ត្រូវបានសាលាអោយគេង ក្បែរនឹងសិស្សស្រីដទៃទៀត។ តែក្មេងស្រីរូបនេះព្យាយាមនិយាយលួងលោម អ្នកមើលថែគេដើម្បី អោយជឿថាគេជា មនុស្សប្រុសហើយអាច អោយនាងទៅគេ ក្បែរពួកសិស្សប្រុសៗ បាន។ ប៉ុន្តែការខំប្រឹង របស់នាងមិនបានការឡើយ ហើយទីបំផុតនាងត្រូវបង្ខំ អោយគេងក្បែរ នឹងសិស្សស្រីៗដដែល។

ម្តាយរូបនោះបាន និយាយជាចុងក្រោយថា គាត់មិនដឹងថា ទៅអនាគតគាត់នឹង ត្រូវដោះស្រាយជាមួយ កូនស្រីរបស់គាត់ម្នាក់នេះ ដោយរបៀបម៉េចនោះទេ ប៉ុន្តែគាត់នឹងនៅតែ គាំទ្រការសម្រេចចិត្ត ទាំងឡាយណារបស់នាង ដែលរូបនាងយល់ថា ជាការល្អសម្រាប់គេ។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពតំណាង



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]