ភ្នំពេញ៖ ឈិត សុវណ្ណបញ្ញា ជាតារាចម្រៀងមួយដួង មានកេរ្តិ៍ឈ្មោះនឹងនរជាងគេ ក្នុងពិភពសិល្បៈ ខណៈដែលកម្រ មានតារាចម្រៀងណា អាចទប់កេរ្តិ៍ឈ្មោះ បានល្អបែបនេះណាស់ សូម្បី ពេជ្រ សោភា ក៏ធ្លាប់ធ្លាក់ចុះយ៉ាងដុបដាប កាលពីឆ្នាំ២០០៩ ទម្រាំងើបឡើងវិញបន្តិច ប្រើពេលយ៉ាងយូរ។ ចំណែក នាង ឈិត សុវណ្ណបញ្ញា វិញ មិនបាច់ប្រឹងស្ដារទេ ព្រោះប្រជាប្រិយភាពនាង នៅថេរ នឹងនរដូចសមុទ្រគ្មានរលក ។

ថ្វីត្បិតតែ ឈិត សុវណ្ណបញ្ញា មិនលោតឡើងឲ្យផុតជាងនេះ តែទស្សនិកជន និយមវិស័យចម្រៀង បានចាត់នាងចូលក្នុងតារាង នៃតារាចម្រៀងល្បីមួយ រូបបាត់ទៅហើយ ដោយយោងតាមឈ្មោះល្បីល្បាញ នៃក្រុមហ៊ុននាងទៀត ហាក់កាន់តែមានទំនុកចិត្ត ។ ដូចនេះ ការងារសិល្បៈ នៅតែរត់ចូលបន្តបន្ទាប់ ។ ចំណែកបទចម្រៀងក៏ចេញហូរហែ មួយរយៈចុងក្រោយនេះ បទចម្រៀងចេញច្រើន ប្លែកខុសធម្មតា។

ថ្មីៗនេះ ឈិត សុវណ្ណបញ្ញា បានប៉ះគ្នាជាមួយតារាល្បី ក្នុងហ្វេសប៊ុក Pey Pey Dy ពីមុនមកអ្នកទាំងពីរ មិនដែលបានប៉ះគ្នានោះទេ ព្រោះតារាហ្វេសប៊ុក នេះមិនដែលកាន់កម្មវិធីអ្វីធំដុំទេ ទើបតែថ្មីៗនេះ ខាងអ្នករៀបចំកម្មវិធីមួយ មានតារាហ្វេសប៊ុកនេះ ធ្វើជាពីធីករ ទើបមានវាសនា បង្ហាញមុខជាសាធារណៈ ។ ដោយអាងថា កម្មវិធីមិនមាន ការផ្សាយផ្ទាល់ ដូចរាល់ដង ឈិត សុវណ្ណបញ្ញា មិនបានដាក់អ្នកអម ទៅជាមួយទេ ដោយពេលនេះ នាងច្រៀងជាបទញាក់ ហើយគ្មានអ្នករាំអមកំដរ ដូចជាអាក្រក់មើលណាស់ តារាហ្វេសប៊ុក Pey Pey Dy ក៏រត់ទៅរាំអមជាមួយ តាមក្បាច់ឡប់ៗដែលរូបគេ ធ្លាប់ល្បីល្បាញខាង សម្ដែងឡប់ៗ ។ ស្រាប់តែធ្វើឲ្យ នាង ឈិត សុវណ្ណបញ្ញា ទប់អារម្មណ៍មិនបាន ក៏សើចអស់ទំហឹងមនុស្សចាស់ ទស្សនិកជនកម្រ ឃើញនាងសើចបែបនេះ ណាស់ ព្រោះនាងជាតារា ចម្រៀងបែបរម្យទម ។

ចំណែកតារាហ្វេសប៊ុក PeyPey Dy បាននិយាយប្រាប់ LookingTODAY ថ្ងៃនោះ សប្បាយខ្លាំងណាស់ ព្រោះលោកផ្ទាល់ក៏មិនដែលបានឃើញ ឈិត សុវណ្ណបញ្ញា សើចដល់ថ្នាក់ហ្នឹងដែរ ។ លោកអរគុណដល់ តារាចម្រៀងល្បីៗទាំងអស់ ដែលបានចូលរួមក្នុង កម្មវិធីរបស់លោក ។ ចំណែក ឈិត សុវណ្ណបញ្ញា អាចនឹងមានវត្តមាន លើកក្រោយៗ ទៀត ព្រោះវត្តមានបានបង្ក នូវភាពសប្បាយរីករាយ យ៉ាងខ្លាំងសម្រាប់កម្មវិធីនេះ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា