ខេត្ត​ព្រះ​សីហនុ​ ៖ ​​បុរស​​​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​​ចាប់​ឃាត់​ខ្លួន​​បញ្ជូន​ទៅ​​កាន់​ អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង​ព្រះ​សីហនុ​កាល​ពី​​វេលា​​ម៉ោង​១២​និង​៣០​នាទី ​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​​២២ ឧសភា ២០១២ ​បន្ទាប់​​ពី​​ជន​នេះ​​ធ្វើ​សកម្ម​ភាព​លួចកាច់.ក​ម៉ូតូ​របស់​ភ្ញៀវ​នៃ​អាហារ ​ដ្ឋាន​មួយ​យីហោ ​សួន សុបិន​ ដែល​​មាន​ទីតាំង​ស្ថិត​នៅ ក្រុម​៨ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ។

​ជន​​សង្ស័យ​មាន​ឈ្មោះ​សៀង ​ទាវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ស្ថិត​ក្នុង​ក្រុម​​ទី​៧ ភូមិ​៣ សង្កាត់​លេខ​២ ក្រុង​ព្រះ​សីហនុ ​ជា​​កម្ម​ករ​សំណង់​​ ។ ជន​នេះ​ជា​បក្ស​ពួក​ក្រុម​ជំនាញពូកែ​ខាង​កាច់.ក​ម៉ូតូ​​​ល្បី​នៅ​ខេត្ត​ព្រះ ​សីហនុ ​ហើយ​នៅ​មាន​បក្ស​ពួក​៣​នាក់​ទៀត​ដែល​​សមត្ថ​កិច្ច​កំពុងតែ​តាម​រក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]