រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស ០២នាក់បានស្លាប់ភ្លាមៗ ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៏ ដ៏រន្ធត់មួយម៉ូតូបុកម៉ូតូ ។ ហេតុការណ៏នេះកើតឡើង នៅម៉ោង ១និង៤០នាទីយប់ ឈានចូលថ្ងៃទី១៤ មីនា២០១៤ នៅចំណុច ការ៉ាស់សាំងតូតាល់ តាមបណ្តោយផ្លូវជាតិ លេខ៤ ស្ថិតនៅភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូ ស៊ុយហ្ស៊ូគីណិច ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BV-1623 ជិះដោយយុវជនម្នាក់ ធ្វើដំណើរពីទិស ខាងលិចមកកើត មកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាជាមួយ ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AT-4539 ជិះដោយយុវជនម្នាក់មិន ស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត ស្របទិសគ្នា និងបានបុកគ្នា យ៉ាងពេញទំហឹង លាន់សូរដូចរន្ទះ បណ្តាលឱ្យអ្នកបើកបរ ទាំងពីរនាក់ បែកមុខបែកមាត់ ផុងលលាក្បាលស្លាប់យ៉ាង អាណោចអធម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ រកអត្តសញ្ញាណសព ដើម្បីទាក់ទងក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យ តាមប្រពៃណី រីឯម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចបានយកទៅការិយាលយ័ នគរបាលចរាចរណ៏ផ្លូវ គោករាជធានីភ្នំពេញ ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]