ភ្នំពេញ  ៖ ផ្ទះប្រជាពលរដ្ឋ ជាន់ទី១ ដែលមានទីតាំងស្ថិតនៅក្រោយមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ ក្បែរសាលាបឋមសិក្សាមិត្ដភាព ក្នុងខណ្ឌ ទួលគោក នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារតែម្ចាស់ផ្ទះបានអុជធូបចោល ហើយដើរចេញទៅក្រៅ ។

ក្រោយកើតហេតុ និងក្រោយពីទទួល បានព័ត៌មានភ្លាមៗរថយន្ដពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននឹងកំពុងចេញទៅជួយអន្ដរាគមន៍បាញ់ ពន្លត់ ។ ក្រោយពីមានអន្តរាគមន៍រួចមក អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង ប្រមាណ ៣៖៣០នាទីរសៀលថ្ងៃដដែលនេះ ។











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]