ខណៈការរុករកយន្តហោះប្រភេទ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline អស់រយៈពេលជាច្រើនថ្ងៃ នៅមិនទាន់មានដំណឹង និងដានអ្វីបន្តិចសោះនេះ ស្រាប់តែមានកម្មករប្រេងម្នាក់ បានអះអាងថា ខ្លួនបានឃើញយន្តហោះប្រភេទ Boeing 777 នេះ ត្រូវភ្លើងឆាបឆេះនៅលើអាកាស និងធ្លាក់ចូលទៅក្នុងទឹកសមុទ្រ ក្បែរកន្លែងដែលខ្លួនធ្វើការ។

លោក Mike McKay គឺជាកម្មករប្រេងម្នាក់ ដែលធ្វើការនៅភាគត្បូង នៃឆ្នេរសមុទ្រប្រទេសវៀតណាម បានអះអាងថា ខ្លួនបានឃើញយន្តហោះប្រភេទ Boeing 777 នេះ ត្រូវភ្លើងឆាបឆេះនៅលើអាកាស និងធ្លាក់ចូលទៅក្នុងទឹកសមុទ្រ ចំងាយពីកន្លែងដែលខ្លួនធ្វើការ ប្រហែលពី៥០ ទៅ៧០គីឡូម៉ែត្រ។

លោក Bob Woodruff អ្នកឆ្លើយឆ្លងព័ត៌មាន របស់ ABCNews ទទួលបានអ៊ីម៊ែលថតចម្លងមួយច្បាប់ ដែលក្នុងនោះ កម្មករប្រេងនេះ បាននិយាយថា ខ្លួនបានផ្ញើរទៅកាន់ ក្រុមការងាររបស់លោក Woodruff បន្ទាប់ពីបានឃើញ ការធ្លាក់នៃយន្តហោះប្រភេទ Boeing 777 នោះ។

គួរបញ្ចាក់ផងដែរថា នៅក្នុងអ៊ីម៊ែល ដែលលោក Mike ផ្ញើរទៅនោះ បានរៀបរាប់ថា «ខ្ញុំបានឃើញយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline ត្រូវភ្លើងឆាបឆេះនៅលើអាកាស និងបានធ្លាក់ចូលទៅក្នុងសមុទ្រ។ ពេលវេលាគឺត្រឹមត្រូវណាស់។ ខ្ញុំបានព្យាយាមទាក់ទង មន្ត្រីម៉ាឡេស៊ី និងវៀតណាម កាលពីប៉ុន្មានថ្ងៃមុននេះ ប៉ុន្តែខ្ញុំមិនដឹងថា តើពួកគេទទួលបានអ៊ីម៊ែលរបស់ខ្ញុំ ឬក៏អត់ទេ» ។

ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីអាជ្ញាធរវៀតណាម បានបញ្ជាក់ថា ពួកគេពិតជាទទួលបានអ៊ីម៊ែល ពីកម្មករប្រេងនោះមែន ប៉ុន្តែពួកគេ រកមិនឃើញអ្វីឡើយ៕

ខាងក្រោមនេះគឺជាខ្លឹមសារទាំងមូល នៃអ៊ីម៊ែលរបស់លោក Mike McKay

ខាងក្រោមនេះ គឺជាសកម្មភាពរុករក នៅក្បែរទីតាំង ដែលយន្តហោះប្រភេទ Boeing 777 បានបាត់ខ្លួន

ខាងក្រោមនេះ គឺជាកន្លែងធ្វើការ របស់លោក Mike McKay



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ សឹង្ហបុរី

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]