ខេត្តកណ្តាល ៖ បុរសលោ្មភកាមម្នាក់ ត្រូវបានសមត្ថកិច្ច ស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួន កាលពីវេលារសៀលថ្ងៃទី១២ មីនា បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ម្តាយក្មេងស្រីរងគ្រោះ ប្តឹងពីបទរំលោភសេពសន្ថវៈ ទៅលើកូនស្រីអាយុ១៤ឆ្នាំ រហូតមានផ្ទៃពោះ០៤ខែ កាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង៣ និង៣០នាទីរសៀល ក្នុងបង្គន់ខាងកើត ឆៀងខាងជើង ផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិវាលកណ្តាល ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខណៈក្មេងស្រី  រងគ្រោះត្រឡប់មកពីទិញសាប៊ូ។

ជនល្មោភកាមដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះសាង គឹមសេង ហៅអ៊ូច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងតទឹក មានទីលំនៅស្ថិតក្នុង ភូមិវាលកណ្តាល ឃុំបាគូ ស្រុកកណ្តាលស្ទឹង ចំណែកក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ មានទីលំនៅភូមិ-ឃុំ ជាមួយជនសង្ស័យ ។

លោកអនុសេនីយ៍ឯក ទឹម សេង អធិការរងស្រុកកណ្តាលស្ទឹង ទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា នៅវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១៩ វិច្ឆិកា ២០១៣ ជនរងគ្រោះបានជិះកង់ ចេញពីផ្ទះទៅទិញសាប៊ូកក់សក់ នៅក្នុងភូមិពោធិ៍ដុះ ។ ក្រោយមកក្មេងស្រីរងគ្រោះ បានជិះកង់ត្រឡប់មកផ្ទះវិញ បានពាក់កណ្តាលផ្លូវ ស្រាប់តែឈ្មោះសាង គឹមសេង បានស្រែកហៅជនរងគ្រោះ ពីក្នុងដីឡូត៏របស់ខ្លួន ឮដូចនោះ ជនរងគ្រោះក៏បានជិះកង់ ចូលទៅក្នុងផ្ទះនោះ ហើយបានសួរថា « បងហៅខ្ញុំមានការអី » ពេលនោះឈ្មោះសាង គឹមសេង បានឆ្លើយថា តោះចូលក្នុងផ្ទះបង ពេលឮដូច្នេះក្មេងស្រីរងគ្រោះ បានជិះកង់ចេញមកវិញ តែត្រូវជនល្មោភកាមរូបនេះ ចាប់ដៃកង់ជាប់ រួចបានអូសដៃ ឱ្យចុះពីលើកង់ ទាញចូលទៅក្នុងបង្គន់ ដែលស្ថិតនៅខាងកើតឆៀងខាងជើងផ្ទះ បន្ទាប់មកបានគំរាម មិនឱ្យប្រាប់ឪពុក ម្តាយ ឬអ្នកណាម្នាក់ឡើយ បើមិនធ្វើតាម គេនឹងសម្លាប់ចោល។

ប្រភពបន្តថា នៅពេលឮការគំរាមដូច្នេះ ក្មេងស្រីរងគ្រោះមានការភិតភ័យ មិនហ៊ានស្រែកនោះឡើយ ហើយជនល្មោភកាម សាង គឹមសេង បានធ្វើសកម្មភាពរំលោភ រហូតបានសម្រេច ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]