រាជធានីភ្នំពេញ ៖ រថយន្តស្ទូចធុនធំមួយគ្រឿង ម៉ាកហ៊ីយន់ដាយ ពាក់ស្លាកលេខពោធិ៍សាត់ ៣A-០៦០៧ បើកបរដោយបុរសម្នាក់ ឈ្មោះប្រុស អូន អាយុ២៥ឆ្នាំ ស្នាក់ផ្ទះជួល ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានបើកយ៉ាងលឿនវ៉ាគេឯង ហើយបានវាក់ជាមួយនឹង រថយន្តដែលនៅខាងមុខ ក៏ជាន់ហ្វ្រាំង ធ្វើឱ្យម៉ូតូមួយគ្រឿងម៉ាកស្គូពី ពាក់ស្លាកលេខក្រចេះ១C-១៣៤៨ ដួលចូលទៅខាងក្រោមរថយន្ត បណ្តាលឱ្យម្ចាស់ម៉ូតូ រងរបួសស្រាល ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៣  មីនា នៅមុខអគារមីក្រូហិរញ្ញវត្ថុប្រាសាក់ តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។ ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះវីត ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅម្តុំរង្វង់មូលផ្សារដើមថ្កូវ ឌុបស្រ្តីម្នាក់អាយុប្រហែល២០ដូចគ្នា  ។

ប្រភពបានបន្តថា នៅពេលដែលម៉ូតូដួលចូលក្រោមរថយន្ត អូសប្រវែងជិត២០ម៉ែត្រទើបឈប់ ហើយនៅពេលម៉ូតូដួល ចូលក្រោមរថយន្ត អ្នកជិះម៉ូតូទាំង២នាក់ ដួលច្រឡោតតោងតូង ខ្ទាតចេញឆ្ងាយពីកង់រថយន្ត ទើបបានរួចខ្លួនដោយគ្រាន់តែ រលាត់ដៃជើងតែប៉ុណ្ណោះ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]