បើយោងតាមកាសែត The Wall Street Journal របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា យន្តហោះប្រភេទ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline ដែលបានបាត់ខ្លួន និងដាច់ទំនាក់ទំនង កាលពីថ្ងៃទី០៨ ខែមិនា កន្លងទៅនេះ អាចនឹងបន្តការហោះហើរទៅមុខ រយៈពេល៤ម៉ោងបន្តទៀត ក្រោយបាត់ខ្លួនពីប្រព័ន្ធរ៉ាដា និងដាច់ទំនាក់ទំនង។

អ្នកស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក បានសង្ស័យទៅលើករណី បាត់យន្តហោះប្រភេទ Boeing 777 នេះថា យន្តហោះអាចនឹងស្ថិតនៅលើអាកាស និងបន្តការហោះហើរ រយៈពេល៤ម៉ោងបន្តទៀត បន្ទាប់ពីដាច់ទំនាក់ទំនង និងបាត់ខ្លួនពីប្រព័ន្ធរ៉ាដា បើគិតជាចំណាយ គឺរាប់រយម៉ាយ ពីកន្លែងដែលយន្តហោះបាត់ខ្លួន ប៉ុន្តែការសង្ស័យនេះ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

ក្រុមអ្នកស៊ើបអង្កេតអាកាសចរណ៍ និងក្រុមមន្រ្តីសន្តិសុខជាតិ ជឿជាក់ថា យន្តហោះបានហោះចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី សរុបចំនួន៥ម៉ោង (មិនទាន់បាត់ខ្លួន១ម៉ោង និងក្រោយបាត់ខ្លួន៤ម៉ោង) ដោយពឹងផ្អែកលើទិន្នន័យ ដែលបានទាញយក និងផ្ញើរដោយស្វ័យប្រវត្តិ ពីម៉ាស៊ីនរបស់យន្តហោះ Boeing 777 ដែលជាផ្នែកមួយនៃកម្មវិធីថែរក្សា និងត្រួតពិនិត្យរបស់យន្តហោះ។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីរបស់ប្រទេសចិន លោក Li Keqiang បានសន្យាថា នឹងមិនបោះបង់ការស្វែងរក យន្តហោះប្រភេទ Boeing 777 ដែលបានបាត់ខ្លួននេះឡើយ ខណៈយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline នេះ បានបាត់ខ្លួនអស់រយៈពេល ៥ថ្ងៃមកហើយ គឺគិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៤។

ជាមួយគ្នានេះដែរ ចិនក៏បានបង្ហាញរូបភាពមួយចំនួន ដែលថតបានដោយប្រព័ន្ធផ្កាយរណប កាលពីថ្ងៃពុធកន្លងទៅនេះ ទាក់ទិននឹងការស៊ើបអង្កេត ស្វែងរកយន្តហោះប្រភេទ Boeing 777 ដែលបាត់ខ្លួននេះ ដោយបង្ហាញឲ្យឃើញថា មានវត្ថុអណ្តែតនៅភាគខាងត្បូង នៃផ្ទៃសមុទ្រចិន ចំងាយ១៥០ម៉ាយ (២៥០គីឡូ) ពីទីតាំងចុងក្រោយនៃយន្តហោះ។

គួរបញ្ជាក់ផងដែរថា យន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ Malaysian Airlines ប្រភេទ Boeing 777 ដែលផ្ទុកអ្នកដំណើរ ចំនួន២៣៩នាក់ ធ្វើដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពី វេលាម៉ោង ១២ និង ៤១នាទីរំលងអាធ្រាត ឈានចូលថ្ងៃ សៅរ៍ ទី០៨ ខែមិនា ឆ្នាំ២០១៤ បានបាត់ខ្លួន និងដាច់ទំនាក់ទំនង ខណៈហោះរំលង ប្រទេសវៀតណាម។

គេវិភាគថា ប្រសិនបើយន្តហោះ Boeing 777 ដែលបាត់ខ្លួននោះ បន្តហោះរយៈពេល៤ម៉ោងបន្តទៀត ដូច្នេះយន្តហោះ នឹងស្ថិតក្នុងរង្វង់ដូចរូបខាងក្រោម (សូមមើលរូបខាងក្រោម)



ខាងក្រោមនេះគឺជារូបភាព ដែលចិនថតបាន តាមរយៈប្រព័ន្ធផ្ការណបរបស់ខ្លួន





វត្ថុអណ្តែតនៅភាគខាងត្បូង នៃផ្ទៃសមុទ្រចិន ចំងាយ១៥០ម៉ាយ (២៥០គីឡូ) ពីទីតាំងចុងក្រោយនៃយន្តហោះ

សូមទស្សនាវីដេអូខាងក្រោម៖



យន្តហោះ Being 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ដែលបានបាត់ខ្លួន

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការបាត់ខ្លួន នៃយន្តហោះប្រភេទ Boeing 777 នេះ?

ប្រភព ៖ WSJ និង BBC

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]