អ៊ីស្រាអែល៖ យោងតាមសម្តីរបស់ ប៉ូលិសនៃប្រទេស អ៊ីស្រាអែល បានអោយដឹងថា គ្រូបង្រៀនវ័យក្មេងម្នាក់ ត្រូវបានចាប់ខ្លួននិង ទទួលការ ចោទប្រកាន់ ពីបទវាយតប់ទៅលើ ក្មេងតូច ក្រោយពី បានទះកំផ្លៀង កូនសិស្សរបស់នាង រួចមក។

គ្រូបង្រៀនម្នាក់នោះ មានឈ្មោះថា Be’er Sheva វ័យ១៩ឆ្នាំ ត្រូវបានចាប់ខ្លួន ក្រោយពេលដែលកូនក្មេងតូច មានស្នាមជាំនៅលើ ថ្ពាល់របស់គេ។ យោងតាមការ ស៊ើបអង្កេតជាជំហានដំបូង របស់ប៉ូលិស បានបង្ហាញថា នារីម្នាក់នោះ បានវាយទៅលើ ក្មេងស្រីអាយុ២ឆ្នាំម្នាក់ ត្រង់ត្រចៀក រហូតទាល់តែចេញឈាម ហើយក្មេងតូចរូបនោះ ក៏ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យដើម្បីព្យាបាលផងដែរ។

គ្រូបង្រៀនម្នាក់នោះ បានបដិសេធចំពោះ ការចោទប្រកាន់នេះ តែនៅទីបំផុត នាងត្រូវបានប៉ូលីស ធ្វើការសួរចម្លើយ ហើយនាងបានសារភាពថា ពិតជាបានវាយទៅលើ ក្មេងតូចម្នាក់ ពិតប្រាកដមែន។ គ្រូបង្រៀនម្នាក់នោះ ក៏បានប្រាប់ទៅប៉ូលិសដែរថា នាងវាយសិស្សនោះ ក៏ដោយសារ តែគេរត់ឆ្លេឆ្លាពេក។

នាងបានប្រាប់ទៀតថា នាងចង់បង្រៀន ក្មេងតូចនោះអោយ ចេះមានរបៀប។ យោងតាមបុគ្គលិក នៅឯសាលានោះបានអោយដឹងថា គ្រូបង្រៀនដ៏ក្មេងខ្ចី ម្នាក់នេះ ត្រូវបញ្ឈប់ពីការងារ ក្រោយពេលដែលរឿង នេះបានបែកធ្លាយ រួចមក។

យ៉ាងណាមិញ តុលាការនឹងធ្វើការ សម្រេចពីទោសកំហុស របស់នាង នាពេលឆាប់ៗខាងមុខនេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]