បាត់ដំបងៈ ចោរល្បី ខាងកាច់សោក យកម៉ូតូគេតាមភូមិ បានអស់លក្ខ័ ត្រូវសមត្ថកិច្ច នគរបាល សហការ ជាមួយប្រជាពលរដ្ឋ ប្រជាការពារ ក្នុងស្រុក ដេញតាមក្របួច បាន កាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិថ្មី ឃុំអូតាគី ស្រុកថ្មគោល ខណៈម្ចាស់ម៉ូតូ ចតទុកមុខផ្ទះខ្លួន ស្ថិតក្នុងភូមិថ្មគោល ឃុំតាពូង ស្រុកថ្មគោល។

លោកវរសេនីយ៍ត្រី យឹម វិចិត្រ អធិការនគរបាល ស្រុកថ្មគោល បានឲ្យដឹងថា នៅវេលាម៉ោង ១០និង ៥០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ មានករណីចោរលួចកាច់សោក ម៉ូតូម៉ាក ឃ្លីច ពណ៌ស ស៊េរី ឆ្នាំ២០១៤ ពាក់លេខ បាត់ដំបង1R 0571ជាកម្មសិទ្ធ របស់ឈ្មោះ ទេព ប្រុស ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិថ្មគោលឃុំតាពូង ឯជនសង្ស័យ មានឈ្មោះ មឿន សុភក្រ្ត ហៅចិន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ជាមុខសញ្ញាចាស់)។

លោកវរសេនីយ៍ត្រី យឹម វិចិត្រ បានបញ្ជាក់ថា បន្ទាប់ពីបានទទួលដំណឹងភា្លម លោកបានបញ្ជាកម្លាំង ឲ្យសហការ ជាមួយប្រជាការពារ និងប្រជាពលរដ្ឋ ចុះប្រតិបត្តិការដេញតាមចាប់ ជនសង្ស័យ បាននៅ វេលាម៉ោង ១១និង៣០នាទី នៅចំណុចវាល ស្រែស្ថិតក្នុង ភូមិក្តីឃុំអូរតាគី ស្រុកថ្មគោល រួចនាំយកមកអធិការ ស្រុកដើម្បីសាកសួរ។

ជនសង្ស័យកំពុង ស្ថិតក្នុងការសាកសួរ នៅអធិការដ្ឋាន នគរបាលស្រុកថ្មគោល នៅឡើយ សមត្ថកិច្ច ជំនាញនិងកសាង សំណុំរឿង បញ្ជូនខ្លួន ជនសង្ស័យ ទៅស្នងការខេត្ត ដើម្បីចាត់ការ តាមច្បាប់ ។ ឯម៉ូតូជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យ ម្ចាស់ដើមវិញហើយ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]