វាជាការពិតមួយ ដែលលុយពិតសំខាន់មែន ប៉ុន្តែបើអ្នកគិត អោយដល់ទៅ លុយមិនអាចប្រាកដថា អាចទិញចំនុចមួយចំនួន ក្នុងជីវិតរបស់អ្នកបានទេ។ ចុះតើអ្នកដឹងទេថា ចំនុចណាខ្លះ ក្នុងជីវិតអ្នក ដែលលុយមិនអាចស្មើបាននោះ?

១) សុខភាព៖ គិតថាលុយអាចទិញ សុខភាពបានទេ? ជាការពិត ទោះលុយច្រើនថ្នាក់ណា ក៏មិនអាចជួយអោយសុខភាពអ្នក ប្រសើរបានដែរ (ប្រសិនបើជម្ងឺធ្ងន់ធ្ងរពេក)។ ជាពិសេសក៏មិនអាចទិញ អាយុជីវិត អោយរស់វិញបានដែរ។ ដូច្នេះមានតែវិធីមួយ គឺត្រូវចេះថែទាំ សុខភាពដោយខ្លួនឯង ប៉ុណ្ណោះ ទើបជាការប្រសើរ សម្រាប់ជីវិតរបស់អ្នក។



២) គ្រួសារ៖ គ្រួសារជាចំនែកនៃជីវិតមួយ សម្រាប់មនុស្សម្នាក់ៗ ដែលអាចអោយអ្នកសប្បាយរីករាយបាន។ ដូច្នេះលុយ មិនអាចស្មើនឹងជីវិត ដែលមានគ្រួសារនោះទេ។ ជាឧទារហរណ៍ ប្រសិនបើអ្នកមានលុយ ប៉ុន្តែអ្នកគ្មានគ្រួសារ ជីវិតអ្នកប្រៀបបាន ដួចមនុស្សរស់នៅលើពិភពលោក តែម្នាក់ឯងអញ្ចឹង។ បន្ថែមពីនេះទៅទៀត គ្រួសារគឺអាចផ្តល់សេចក្កីស្រលាញ់ និងការថែរក្សាយ៉ាងកក់ក្កៅ ដល់អ្នកបាន។



៣)កូនៗ៖ កូនៗជាកាដូមួយដ៏ពិសេស សម្រាប់អ្នក ដោយធម្មជាតិ។ ចុះតើលុយអាចទិញស្នាម ញញឹមរបស់កូនអ្នកបានទេ? ជាការពិត គឺមិនអាចទេ កូនៗទោះជាពេលខ្លះ ពួកគេធ្វើអោយអ្នកធុញទ្រាន់ ក្នុងការមើលថែ ក៏ពិតមែន ប៉ុន្តែពួកគេអាចផ្តល់ស្នាមញញឹម និង សុភមង្គលដល់អ្នកបាន។



៤) មិត្តភក្កិ៖ ចំពោះការរាប់អាន មិត្តភក្កិក៏ជាចំណុចប្រសើរមួយ សម្រាប់អ្នកដែរ ពីព្រោះពួកគេអាចចែករំលែក បទពិសោធន៏ល្អៗ ភាពសប្បាយរីករាយ ហើយក៏មានពេលខ្លះ ជាពេលអ្នកកើតទុក្ខ ពួកគេក៏អាច ចូលមកជួយលួងលោម ដល់អ្នក ឲ្យមានអារ្មណ៍ ធូរស្បើយបានផងដែរ។ យ៉ាងណាមិញ លុយមិនអាចសំខាន់ជាង ចំនងមិត្តភាពរវាងមិត្តភក្កិនោះទេ។



៥) សេចក្កីស្នេហា៖ ជាការពិតសេចក្កីស្នេហា គឺកើតចេញពីចិត្តរបស់អ្នកពិត មិនអាចយកលុយទិញ សេចក្កីស្នេហាពិតនោះទេ។ ដូច្នេះ កុំព្យាយាមគិត ថាលុយអាចទាញយកសេចក្កីស្នេហា ស្មោះបាន ប្រសិនបើបុគ្គលម្នាក់នោះ មិនស្រលាញ់អ្នក។



៦) សុភមង្គល៖ សុភមង្គលពិតមិនអាច បានមកពីអំណាចទឹកប្រាក់នោះទេ គឺកើតចេញ ពីការយល់អធ្យាស្រ័យនឹងគ្នា មិនក្បត់គ្នា ការស្រលាញ់គ្នា នេះទើបហៅថា សុភមង្គលពិត សម្រាប់មនុស្សម្នាក់ៗ។



 ទាំងនេះជា ចំនុចទាំង៦ក្នុងជីវិតរបស់មនុស្សគ្រប់រូប ដែលសំខាន់ជាងលុយទៅទៀត ដែលមិនអាចទិញ បាននោះទេ។  

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]