រាជធានីភ្នំពេញ ៖ យុវជនម្នាក់បាន ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួស យ៉ាងធ្ងន់ធ្ងរដោយរយះពោះ ធ្លាយពោះវៀនដូច គេចាប់វះ ខណៈដែលពួកគេជិះម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគីនិច មួយគ្រឿងឌុបគ្នា ហើយត្រូវរថយន្តម៉ាកនីស្សាន់ ១បាំងកន្លះមួយគ្រឿង បើកលឿនដូចហោះ បុកពីក្រោយពេញទំហឹង និងអូសរះកិតផ្លូវជាង២០ម៉ែត្រ បន្ទាប់មករថយន្តបង្ក បានបើករត់បាត់ស្រមោល។

ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១២ មីនា ២០១៤ ស្ថិតនៅកំណាត់ផ្លូវជាតិ៣ ត្រង់ចំណុចមុខ សួនឧស្សាហកម្មវឌ្ឍន:២ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់នោះ មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយទេ ពួកគេមានអាយុប្រហែលជាង២០ឆ្នាំ និងជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1-CA8157 ពួកគេមិនមានលិខិតសម្គាល់ខ្លួន ឬអត្តសញ្ញាណប័ណ្ណ នៅជាប់ខ្លួននោះឡើយ ។











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]