បាត់ដំបង៖ សមត្ថកិច្ច នគរបាល ស្រុកគាស់ក្រឡ បានឃាត់ខ្លួន យុវជនម្នាក់ តាមពាក្យបណ្តឹង ជីដូនជនរងគ្រោះ កាលពីម៉ោង៣ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ពីបទប្រទូស្តកេរ្តិ៍ខ្មាស លើអនីតិជន រួចកសាង សំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យ មកស្នងការ នគរបាលខេត្ត នៅរសៀលថ្ងៃទី១២ ខែមីនា ដើម្បីបញ្ជូន បន្តទៅតុលាការ ខេត្តចាត់ការ តាមច្បាប់។

តាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាល ស្រុកគាស់ក្រឡ បានឲ្យដឹងថា កាលពី ម៉ោង៣រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅភូមិថ្មីឃុំ ស្រុកគាស់ក្រឡ មានយុវជនម្នាក់ ឈ្មោះ ទិត្យ ចាន់សាក់ អាយុ២១ឆ្នាំ រស់នៅ ភូមិកើតហេតុ ខាងលើ ចំណែកជនរងគ្រោះ មានអាយុ៦ឆ្នាំ នៅភូមិជាមួយគ្នា ។

ក្នុងរបាយការណ៍ បានបញ្ជាក់ថា  តាមចម្លើយ របស់ជនសង្ស័យ បាននិយាយប្រាប់ សមត្ថកិច្ចថា ខ្លួនមកពីហូបការគេ ក្នុងភូមិ រួចក៏ដើទៅ ហៅមិត្តភក្តិ ដែលនៅជិតផ្ទះ ជនរងគ្រោះ លុះដើរទៅដល់ខ្លួន ក៏បានចូលទៅលេងផ្ទះ ជនរងគ្រោះ ដោយឃើញ ជនរងគ្រោះកំពុង ដេកលើគ្រែ ជនសង្ស័យ បានចាប់ឱបថើប និងសើយសំពត់ ឡើងលើរួចក៏បិទវិញ តែមិនបានរំលោភទេ រួចក៏ដើរទៅផ្ទះវិញ ។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនគ្រាន់តែបាន ចាប់ឱបថើប និងសើយសំពត់ឡើងលើ រួចក៏បិទវិញ តែមិនបានរំលោភទេ រួចក៏ដើរទៅផ្ទះវិញ ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែមាន សមត្ថកិច្ចមកឃាត់ខ្លួន នាំទៅអធិការស្រុកតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាន សមត្ថកិច្ច នគរបាល ស្រុកគាស់ក្រឡ បានបញ្ជូនមកស្នងការ នគរបាលខេត្ត ដើម្បីបញ្ជូនបន្ត ទៅតុលាការនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤នេះ ដើម្បីចាត់ការតាមច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]