អង់គ្លេស៖ ទម្លាប់ខាំក្រចកដៃ គឺជាបញ្ហាទូទៅ និងមានមនុស្សជាច្រើន តែងតែធ្វើ នៅក្នុងនោះ ក៏មិនខុសពី បុរសម្នាក់នៅក្នុងប្រទេសអង់គ្លេស ដូចគ្នាដែរ។

ជួបជាមួយនឹងអ្នកស្រី Jean Gardener អាយុ ៦០ឆ្នាំដែលជាម្ដាយបុរសខាងលើនេះ បាននិយាយថា អ្នកស្រីចង់ចែករំលែក ពីចំណេះដឹង និងបទពិសោធន៍នៃគ្រោះថ្នាក់ ដែលបណ្ដាលមកពីទម្លាប់ខាំក្រចកដៃបែបនេះ ដែលវាបានធ្វើឲ្យកូនប្រុសអ្នកស្រី ដែលមានអាយុ ៤០ឆ្នាំ បានស្លាប់ John Gardener។

ស្ថិតនៅក្នុងទីក្រុងតូច Wigan នៃ Lancashire ប្រទេសអង់គ្លេស លោក Gardener មានទំលាប់ខាំក្រចកដៃ និងភ្លាមៗនោះ ក៏បានស្លាប់ដោយសារតែ បេះដូងមានដំណើរមិនស្រួល ដែលគ្រូពេទ្យនិយាយថា ទាំងនេះជាលទ្ធផល ដែលបណ្ដាលមកពី ទម្លាប់ក្នុងខាំក្រចកដៃរបស់គាត់។ នៅក្នុងនោះ បានឲ្យដឹងថា បុរសនេះចូលចិត្ដខាំក្រចកដៃតិចៗ សឹងតែរៀងរាល់ពេល ដែលវាបណ្ដាលឲ្យជាប់មេរោគ និងមេរោគទាំងនេះ បានសម្លាប់គាត់ ក្រោយពីគាត់ឆ្លងថ្ងៃខួបកំណើត អាយុ ៤០ឆ្នាំ។ អតីតអជ្ញារកណ្ដាលរូបនេះ បានស្លាប់ ក្នុងអំឡុងពេលវះកាត់ ចុងម្រាមដៃចេញ។

ទាំងនេះគឺជាមេរៀនមួយ ដែលមនុស្សគ្រប់គ្នា គួរតែដឹង និងគួរតែបញ្ឈប់ នូវទម្លាប់ដ៏អាក្រក់នេះ៕

រូបតំណាង

ប្រភព៖ បរទេស

ការចាប់អារម្មណ៍ខ្មែរឡូត៖

ទាក់ទិននឹងបញ្ហាក្រចកនេះ ប្រិយមិត្ដគួរតែយល់ដឹងពីបញ្ហាមួយផ្សេងទៀតរបស់ក្រចកនេះ ដែលការធ្វើក្រចកជាប្រចាំ អាចនឹងធ្វើឲ្យអ្នកទទួលបាននូវ ផលអាក្រក់យ៉ាងខ្លាំង។

ជាធម្មតាការ លាបថ្នាំក្រចក គឺជាចំណុចមួយ ដែលនារីសឹងតែ ទាំងអស់ហើយ ចូលចិត្តធ្វើ ព្រោះវាបានបង្កើន សម្រស់មួយកម្រិត ថែមទៀត តែទន្ទឹមនឹងនេះ ប្រិយមិត្តដែល ជាសុភាពនារី ទាំងអស់ ក៏គួរតែយល់ដឹង ផងដែរ អំពីចំណុចអវិជ្ជមាន របស់វាព្រោះថា ការលាប ថ្នាំក្រចក រាល់ថ្ងៃពេក អាចធ្វើឲ្យ ក្រចករបស់អ្នក ក្លាយជាទន់ និង ងាយបាក់ផងដែរ។

យោងតាមរបាយការណ៍ ស្រាវជ្រាវរបស់ អ្នកវិទ្យាសាស្រ្ត បានបង្ហាញថា ផលអាក្រក់ដែល បានមកពី ការកាត់ក្រចក, ការតុបតែងក្រចក និង លាបថ្នាំក្រចក អាចបណ្តាលឲ្យ ក្រចករបស់អ្នក ឡើងផុយស្រួយ ឆាប់បាក់, ឬក៏ដាច់រយៈ និងឡើងកោង មិនត្រង់ស្អាត ក៏ព្រោះតែសកម្មភាព ទាំងនេះវាបាន ទៅបំផ្លាញការលូតលាស់ ក្រចករបស់អ្នក យ៉ាងធ្ងន់ធ្ងរ មែនទែន។

លោក Cyril Raunch អ្នកនិពន្ធជាន់ខ្ពស់ នៃកាសែត Physical Biology បាននិយាយថា “ការសិក្សាមួយនេះ គឺជាចំណុចល្អមួយ សម្រាប់ ដាស់តឿន ទៅដល់នារី ទាំងឡាយដែល ចូលចិត្តតុបតែង ក្រចករបស់ពួកគេ ដោយមិនបានគិត ពីផលប៉ះពាល់ នៅពេលក្រោយ”។ គាត់បានបន្តទៀតថា “ដូច្នេះនារី ទាំងអស់គួរតែ កាត់បន្ថយការ ធ្វើក្រចក ឬក៏ កាត់ក្រចក កុំឲ្យរាល់ថ្ងៃ ឬមានសភាព ជ្រុលហួសហេតុពេក ដើម្បីកាពារ ស្ថានភាពក្រចក របស់អ្នកឲ្យ នៅល្អដូចដើម”។

នេះគឺជាដំណឹង សម្រាប់សុភាពនារី ទាំងឡាយដែល ស្រឡាញ់ក្រចក មានរាងស្រឡូន ស្អាតនិង រឹងមាំ អំពីសកម្មភាព និងផលអាក្រក់ នៃការធ្វើក្រចក ជាប្រចាំ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]