ប្រេស៊ីល៖ បុរសមួយចំនួន ព្រមធ្វើគ្រប់យ៉ាងទាំងអស់ មិនថាដោយវិធីណា នោះទេដើម្បីអោយ ខ្លួនមានសាច់ដុំដៃយ៉ាង ធំនិងគួរអោយ ចាប់អារម្មណ៍។

បុរសម្នាក់ឈ្មោះថា Arlindo De Souza វ័យ៤៣ឆ្នាំ បានក្លាយទៅជា មនុស្សល្បីផងដែរ ដោយសារតែគាត់ មានសាច់ដុំដៃដ៏ធំ យ៉ាងចម្លែក ហើយមានមនុស្សជាច្រើន សុំថតរូបជាមួយនឹងរូបគាត់។

អ្នកហាត់ប្រាណថែ រក្សារាងកាយម្នាក់នេះ ជាជនជាតិប្រេស៊ីល បានប្រថុយជិវិតរបស់គាត់ ដើម្បីចាក់ប្រេងនិង ជាតិអាល់កុលចូលក្នុង សាច់ដុំដើម្បីអោយវា កាន់តែធំឡើងៗ ក៏ប៉ុន្តែសារធាតុទាំងនេះ បង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់សុខភាព។

លោក De Souza ដែលមានសាច់ដុំដៃ ទំហំ២៩អ៊ីញ អាចចាត់ទុកថា សាច់ដុំដៃរបស់គាត់ ធំជាងគេបំផុតក្នុងប្រទេស ប្រេស៊ីល។ យ៉ាងណាក៏ដោយ គាត់ក៏បាននិយាយដែរថា ការចាក់សារធាតុទាំងនេះគឺ អាចបណ្តាលអោយ មានគ្រោះថ្នាក់។ ក៏ប៉ុន្តែមិនមែន មានតែគាត់មួយ ដែលធ្វើការចាក់ប្រេងនិង អាល់កុលចូលទៅ ក្នុងសាច់ដុំនោះទេ។ អ្នកដទៃដែលធ្លាប់ ធ្វើរបៀបនេះដែរនោះ មួយចំនួននៃពួកគេ ត្រូវបង្ខំកាត់ដៃចោល ដោយសារ តែវាឆ្លងមេរោគ និងអ្នកផ្សេងទៀត បានបាត់បង់ជិវិតដោយសារ ការចាក់នេះ។

លោក De Souza ដែលអ្នកស្រុកហៅគាត់ថា “The Mountain” បាននិយាយថា គាត់បានប្រើប្រាស់ជាតិអាល់កុល ព្រមទាំងបានចាក់បញ្ចូល សារជាតិចិញ្ចឹមនិងវីតាមីនទៀតផង។ De Souza មិនទាន់មានគ្រួសារ នៅឡើយទេហើយ សព្វថ្ងៃនេះគាត់រស់នៅ ជាមួយនឹងម្តាយចាស់ជរា របស់គាត់។ ហើយគាត់បានបន្ថែមទៀតថា នៅពេលដែលគាត់បានចាក់ បញ្ចូលសារធាតុផ្សំ ទាំងនេះចូលក្នុងដៃ របស់គាត់ហើយនោះ លទ្ធផលក៏បានបង្ហាញ មកភ្លាមៗដែរ ហើយរូបគាត់មានការ ពេញចិត្តនឹងលទ្ធផល មួយនេះយ៉ាងខ្លាំង។

គាត់បានបញ្ជាក់ជា ចុងក្រោយថា រូបគាត់នឹងបន្តប្រើ ការចាក់សារធាតុទាំងនេះ ព្រោះថាវាបានធ្វើ អោយគាត់មាន ភាពល្បីល្បាញ។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



 

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]