ហ្ស៊ីមបាវេ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានចាប់រំលោភ កូនស្រីខ្លួនឯង និងធ្វើអោយនាង មានផ្ទៃពោះ រួចមក។

បុរសម្នាក់នេះ មានឈ្មោះថា Killion Moyo អាយុ៦៥ឆ្នាំ ជាគ្រូព្យាបាលបុរាណម្នាក់ ក្នុងភូមិBezha ស្រុក Umzingwane នៅប្រទេសហ្ស៊ីមបាវេ ដែលបានចាប់បង្ខំ កូនស្រីអាយុ ១៤ឆ្នាំ អោយរៀបការជាមួយ រហូតនាងមាន កូនចំនួន២នាក់ទៀតផង។ ប៉ុន្តែបុរសម្នាក់នោះ បានអះអាងថា គាត់គ្រាន់តែធ្វើតាមសម្តី របស់ប្រពន្ធរបស់គាត់ ដែលមានឈ្មោះថា Joyce Mpofu តែប៉ុណ្ណោះ ពីព្រោះមុននឹងនាងស្លាប់ នាងបានប្រាប់ទៅ គាត់ថា គួរតែយកស្រ្តីម្នាក់ក្នុង ចំណោមគ្រួសារ មកជំនួសតួនាទី របស់នាង។ ដូច្នេះទើប បុរសម្នាក់នេះ បានយកកូនស្រីរបស់ខ្លួន ធ្វើជាប្រពន្ធ។ សព្វថ្ងៃនេះ កូនស្រីអាយុ១៤ឆ្នាំរូបនេះ ត្រូវបានគាត់ចិញ្ចឹម និងបានរំលោភនាង ទាល់តែមានកូន២នាក់ ម្នាក់អាយុ៤ឆ្នាំ ម្នាក់ទៀត អាយុ៣ឆ្នាំ។

មិនតែប៉ុណ្ណោះ បុរសនេះ ក៏បានដើររំលោភកូនស្រី របស់អ្នកជិតខាង អាយុ២៣ឆ្នាំម្នាក់ទៀត ផងដែរ។ ស្រ្តីរងគ្រោះ អាយុ២៣ឆ្នាំ រូបនោះ កំពុងតែរស់នៅ ជាមួយលោកMoyoដែរ ដោយសារតែគាត់ ព្រមផ្តល់អោយនូវគោក្របី និងរបស់មានតម្លៃផ្សេងៗ ទៀត អោយទៅ ម្តាយឪពុក របស់នាង ទើបនាងសម្រេចចិត្ត មកនៅជាមួយបែបនេះ។ រីឯនារីម្នាក់នេះ ក៏មានកូនជាមួយ Moyo ចំនួន ២នាក់ទៀតផង ដោយក្នុងនោះ ម្នាក់អាយុ៥ឆ្នាំ និង ម្នាក់ទៀត អាយុ៨ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ លោកMoyo កំពុងប្រឈមមុខនឹងទោស ពីបទចាប់រំលោភ ក្មេងស្រីជាអនីតិជន៕

រូបភាពតំណាង



ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]