ជប៉ុន៖ មានគ្រួសារមួយ ដែលស្រ្តីម្នាក់ក្លាយជា យាយគេទៅហើយ ប៉ុន្តែសម្រស់របស់នាង មិនសមនឹងអាយុទាល់តែសោះ ដែលធ្វើអោយគ្រប់គ្នា មានការសរសើរ មិនដាច់ពីមាត់។

ស្រ្តីម្នាក់នោះ ឈ្មោះថា Kazuko Inoue អាយុ៤២ឆ្នាំ បានទទួលម្កុដ ជាស្រីស្អាតម្នាក់ ក្នុងកម្មវិធីKansai Bimajoកាលឆ្នាំមុន។ ជាមួយគ្នានោះដែរ ស្រ្តីម្នាក់នោះ មានកូនស្រី២នាក់ និងមានចៅដល់ទៅ ៣នាក់ទៀត ដែលធ្វើអោយគ្រប់គ្នា គិតថាវាមិនសម នឹងសម្រស់របស់នាងនោះទេ។ ជាការពិត ជប៉ុនជាប្រទេសមួយ ដែលក្មេងជំទង់ស្រីៗ ឆាប់មានផ្ទៃពោះជាងគេ ដូច្នេះនាងKazuko បានរៀបការតាំងពីអាយុ ១៩ឆ្នាំមកម្លេះ ដែលមកដល់ពេលនេះ នាងមានអាយុ ៤០ឆ្នាំទៅហើយ ដែលមានចៅ ចំនួន៣ផងដែរ។ ដោយតាមវ៉េបសាយជាច្រើន ជាពិសេស ក៏មានវ៉េបសាយចិនផងដែរនោះ បានបង្ហោះរូបនាង ដែលធ្វើអោយសំណាក់មហាជន បានធ្លោយមាត់គ្រប់គ្នាថា ៖

" មិនគួរអោយជឿ  ថានាងនៅក្មេងបែបនេះសោះ"

" នាងដូចជាកូនភ្លោះ ជាមួយកូនស្រីនាងអញ្ចឹង"

"តើនាងជាមនុស្សឬ?"

 តើប្រិយមិត្ត ជឿថាស្រ្តីម្នាក់នេះ សមជាយាយ របស់ទារកទាំង៣នេះ ដែររឺទេ?







ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]